អូស្ត្រាលីនឹងចំណាយ ១,១ពាន់លានដុល្លារលើយានដ្រូនវាយប្រហារក្រោមទឹក

2025/09/10 10:51:42 pm        162

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Richard Marles បាននិយាយនៅថ្ងៃពុធ (ទី១០ ខែកញ្ញា) នេះថា ប្រទេសអូស្ត្រាលីនឹងចំណាយប្រាក់ចំនួន ១,៧ពាន់លានដុល្លារអូស្ត្រាលី (១,១ពាន់លានដុល្លារ) លើការផលិតយានដ្រូនវាយប្រហារក្រោមទឹកដែលអភិវឌ្ឍក្នុងស្រុករាប់សិបគ្រឿង។

លោក Marles បានឲ្យដឹងថា ក្រុមដំបូងនៃយានដ្រូនឈ្មោះ Ghost Sharks ដែលអាចបំបាំងកាយបាន និងវាយប្រហាររយៈចម្ងាយឆ្ងាយ នឹងត្រូវបានបញ្ជូនទៅកងទ័ពជើងទឹកអូស្ត្រាលី ក្នុងខែមករា ឆ្នាំក្រោយ ក្រោមកិច្ចសន្យារយៈពេល ៥ឆ្នាំ ជាមួយក្រុមហ៊ុន Anduril Australia ដែលមានមូលដ្ឋាននៅទីក្រុងស៊ីដនី។

លោក Marles បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងស៊ីដនីថា៖ «អូស្ត្រាលីកំពុងនាំមុខគេលើពិភពលោកទាក់ទងនឹងសមត្ថភាពយោធាក្រោមទឹកស្វយ័ត»។ លោកបានបន្តថា យានក្រោមទឹកដ៏ធំ និងស្វយ័តនេះ នឹងជំរុញយ៉ាងខ្លាំងក្លាដល់សមត្ថភាពធ្វើសង្គ្រាមក្រោមសមុទ្ររបស់អូស្ត្រាលី ដោយបំពេញបន្ថែមកងនាវាមុជទឹកដើរដោយបច្ចេកវិទ្យានុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា នាវាមុជទឹកទី១ ក្នុងចំណោមនាវាមុជទឹកទាំងនោះដែលត្រូវបានផ្តល់ក្រោមភាពជាដៃគូរបស់សម្ព័ន្ធ AUKUS ជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នឹងមិនត្រូវបានបញ្ជូនទៅអូស្ត្រាលីរហូតដល់ឆ្នាំ២០៣២។

យ៉ាងណាក្ដី លោក Marles នឹងមិននិយាយឲ្យបានច្បាស់លាស់ថា តើយានដ្រូន Ghost Sharks ចំនួនប៉ុន្មានគ្រឿង នឹងត្រូវបានផលិតនោះឡើយ។ ប៉ុន្តែលោកបានបញ្ជាក់ថា កងទ័ពជើងទឹកអូស្ត្រាលីនឹងត្រូវបានផ្តល់ជា «រាប់សិបគ្រឿង» ក្នុងរយៈពេល ៥ឆ្នាំខាងមុខ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        57
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        112
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        102

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm