កុងតឺន័ររាប់សិបគ្រឿងធ្លាក់ពីលើនាវាចូលទឹកទន្លេ ដោយផែសំខាន់ នៅរដ្ឋ California ត្រូវបិទ

2025/09/10 10:54:53 pm        189

កុងតឺន័រដឹកជញ្ជូនទំនិញរាប់សិបគ្រឿង បានធ្លាក់ពីនាវាដ៏ធំដែលចតនៅកំពង់ផែសំខាន់មួយ នៅរដ្ឋCalifornia សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (ទី៩ ខែកញ្ញា) ជាហេតុការណ៍ដែលនាំឲ្យមានការបញ្ឈប់ប្រតិបត្តិការ ខណៈដែលក្រុមនាវិក បានប្រញាប់ប្រញាល់ទប់ស្កាត់ការខូចខាត។

រូបភាពវីដេអូបានបង្ហាញឲ្យឃើញពីកុងតឺន័រដួលរំលំដូចគ្រាប់ដូមីណូ ពីនាវាដ៏ធំ នៅឯកំពង់ផែ Long Beach ជិតទីក្រុង Los Angeles។ គេឃើញកុងតឺន័រគរគ្នាយ៉ាងច្រើនទំនងជាបានពាក់ព័ន្ធនឹងឧបទ្ទវហេតុនេះ ពីកន្លែងផ្សេងៗនៃនាវាដែលត្រូវបានចុះឈ្មោះដោយប្រទេសព័រទុយហ្គាល់ឈ្មោះ Mississippi (មីស៊ីស៊ីពី)។

ភ្លាមៗនោះ គេនៅមិនទាន់ដឹងច្បាស់ថា តើមានអ្វីនៅខាងក្នុងកុងទីន័រនោះទេ ប៉ុន្តែអ្នកសារព័ត៌មានដែលហោះពីលើកន្លែងកើតហេតុ បានរាយការណ៍ថា បានឃើញស្បែកជើង និងសម្លៀកបំពាក់អណ្តែតលើផ្ទៃទឹក។

ឆ្មាំល្បាតឆ្នេរអាមេរិកបានឲ្យដឹងថា យ៉ាងហោចណាស់កុងតឺន័រចំនួន ៦៧គ្រឿង បានធ្លាក់ចូលទៅក្នុងទឹកនៅម៉ោងប្រហែល ៩ព្រឹក ម៉ោងក្នុងស្រុក ប៉ុន្តែមិនមាននរណាម្នាក់រងរបួសនៅក្នុងឧបទ្ទវហេតុនោះឡើយ។ អ្នកនាំពាក្យកំពង់ផែ លោក Art Marroquin បាននិយាយថា «ប្រតិបត្តិការដឹកទំនិញត្រូវបានផ្អាកជាបណ្តោះអាសន្ន នៅចំណតនេះ ខណៈដែលអ្នកឆ្លើយតបធ្វើការ ដើម្បីការពារកុងតឺន័រ»។

តំបន់ផ្ដាច់មុខមួយ ត្រូវបានបង្កើតឡើងនៅជុំវិញនាវានោះ ដោយមានអ្នកសង្គ្រោះបន្ទាន់ពីទីភ្នាក់ងារអគ្គិភ័យ នគរបាល និងឆ្មាំល្បាតឆ្នេរចូលរួមជាមួយគ្នា។ បើយោងតាមគេហទំព័រតាមដាននាវា បានឲ្យដឹងថា នាវា Mississippi បានទៅដល់ផែ Long Beach បន្ទាប់ពីបានចេញដំណើរកាលពីថ្ងៃទី២៦ ខែសីហា ពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        200
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        187
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm