នគរបាលបានប្រាប់ឲ្យដឹងថា ការផ្ទុះដ៏ខ្លាំងមួយត្រូវបានឮ នៅជាយក្រុងនៃរដ្ឋធានីរបស់ប្រទេសលីទុយអានី នាព្រឹកថ្ងៃពុធ (ទី១០ ខែកញ្ញា) នេះ បន្ទាប់ពីរថយន្តរត់ផ្លូវដែកជាច្រើនគ្រឿងដែលផ្ទុកដោយឧស្ម័នធម្មជាតិរាវ បានកើតមានអគ្គិភ័យ។
បើតាមនាយកដ្ឋានពន្លត់អគ្គិភ័យ និងជួយសង្គ្រោះ បានឲ្យដឹងថា មនុស្សម្នាក់បានរងរបួស ក្នុងហេតុការណ៍នោះ។ សំណុំផ្សែងខ្ពស់ដូចសសរអាចមើលឃើញ នៅទូទាំងទីក្រុង Vilnius ហើយអ្នករស់នៅក្នុងតំបន់ ត្រូវបានព្រមានឲ្យស្នាក់នៅតែក្នុងផ្ទះ។

មូលហេតុជាក់លាក់ដែលនាំឲ្យកើតហេតុការណ៍នេះ មិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ទង្វើធ្វេសប្រហែសរបស់បុគ្គលិកម្នាក់ ទំនងជានាំឲ្យកើតឧប្បត្តិហេតុនេះ។ នគរបាលបានប្រាប់ឲ្យដឹងថា ទូរជាច្រើនដែលត្រូវបានឆាបឆេះ គឺជាកម្មសិទ្ធិរសប់ក្រុមហ៊ុនប៉ូឡូញ Orlen៕
