ក្រុមហ៊ុនអាកាសចរណ៍ JAL រងការព្រមានជាលើកទី២ ពាក់ព័ន្ធនឹងអ្នកបើកបរយន្តហោះស្រវឹង

2025/09/11 01:34:41 am        220

ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន (JAL) បានសុំអភ័យទោសជាសាធារណៈ នៅថ្ងៃពុធ (ទី១០ ខែកញ្ញា) នេះ បន្ទាប់ពីអ្នកបើកយន្តហោះស្រវឹង បាននាំឲ្យមានការពន្យារពេលជើងហោះហើរចំនួន ៣វ៉ុល ដែលជំរុញឲ្យមានការព្រមានជាលើកទី២ ពីក្រសួងដឹកជញ្ជូន ក្នុងរយៈពេលមិនដល់ ១ឆ្នាំ។

ប្រធានក្រុមហ៊ុនអាកាសចរណ៍ JAL លោកស្រី Mitsuko Tottori បានធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីសុំអភ័យទោស ចំពោះឧប្បត្តិហេតុ កាលពីថ្ងៃទី២៨ ខែសីហា ដែលអ្នកបើកយន្តហោះម្នាក់ បានផឹកស្រាច្រើនជ្រុល នៅកោះហាវ៉ៃ សហរដ្ឋអាមេរិក ហើយមិនអាចដំណើរការជើងហោះហើររបស់ខ្លួនទៅកាន់ទីក្រុង Nagoya ប្រទេសជប៉ុន នៅថ្ងៃបន្ទាប់។

ឧបទ្ទវហេតុនេះបណ្តាលឲ្យមានការពន្យារពេលនៃការហោះហើររបស់យន្តហោះនៃក្រុមហ៊ុន JAL ចំនួន ៣គ្រឿង ក្នុងនោះមាន ១គ្រឿង ត្រូវពន្យាររហូតដល់ ១៨ម៉ោង។ ដោយឡែកនៅថ្ងៃពុធនេះ ក្រសួងដឹកជញ្ជូនបានកោះហៅប្រធានផ្នែកសុវត្ថិភាពរបស់ក្រុមហ៊ុន JAL លោក Yukio Nakagawa ដែលបានឱនក្បាលគោរព នៅចំពោះមុខអ្នកសារព័ត៌មាន ខណៈដែលរូបលោកបានទទួលយកការព្រមានជាលាយលក្ខណ៍អក្សរថ្មីពីមន្ត្រីជាន់ខ្ពស់របស់ក្រសួង។

កាលពីខែធ្នូឆ្នាមុន JAL បានហាមប្រាមការប្រើប្រាស់គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងចំណោមបុគ្គលិកជើងហោះហើរ ក្នុងអំឡុងពេលស្នាក់នៅធ្វើការនាពេលយប់ បន្ទាប់ពីអាកាសយានិក ២នាក់ បានផឹកស្រាច្រើនច្រើនជ្រុល នៅមុនជើងហោះហើររបស់ពួកគេពីទីក្រុងមែលប៊ន (អូស្ត្រាលី) ទៅទីក្រុងណារីតា (ជប៉ុន)។ នោះបណ្តាលឲ្យមានការពន្យាពេល ៣ម៉ោង ខណៈដែលពួកគេព្យាយាមកុហក អំពីការប្រើប្រាស់គ្រឿងស្រវឹងរបស់ពួកគេ ហើយក្រុមហ៊ុនអាកាសចរណ៍ទទួលបានការព្រមាន។

នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃពុធនេះ លោកស្រី Tottori បាននិយាយថា ក្រុមហ៊ុនរបស់លោកស្រី នឹងពង្រឹងការត្រួតពិនិត្យបន្ថែមទៀតលើការប្រើប្រាស់គ្រឿងស្រវឹង និងសុខភាពរបស់បុគ្គលិក។ លោកស្រីបានបញ្ជាក់ថា៖ «យើងមានក្ដីបារម្ភចំពោះស្ថានភាពនេះយ៉ាងខ្លាំង ដ្បិតហេតុការណ៍នេះនៅតែកើតឡើង បើទោះជាមានការដាក់ចេញនូវវិធានការកាលពីខែធ្នូឆ្នាំកន្លងទៅក៏ដោយ»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        291
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        334
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        313

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm