ប្រមុខ ​WHO និយាយ​ថា ពិភពលោក​អាច​បញ្ចប់​គ្រាអាសន្ន​នៃ​វីរុស COVID-19 នៅ​ឆ្នាំនេះ​

2022/01/26 07:02:25 pm        1.8 K

​WHO៖ ប្រមុខ​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា ​ភព​ផែនដី​នេះ​អាច​បញ្ចប់​គ្រាអាសន្ន​បង្ក​ឡើង​ដោយ​វីរុស​រាតត្បាត​សកល Covid-19 នៅ​ឆ្នាំនេះ ទោះបីជា​វីរុស​នេះ​បាន​សម្លាប់​មនុស្ស​គ្រប់គ្នា​រៀងរាល់ ​១២​វិនាទី​កាលពី​សប្ដាហ៍​មុន​ក៏ដោយ​។ ​លោក​វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បាន​ប្រាប់​គណៈកម្មការ​ប្រតិបត្តិ​របស់​ទីភ្នាក់ងារ​សុខភាព​រប​ស់​អង្គការសហប្រជាជាតិ​ថា យើង​អាច​បញ្ចប់​វីរុស​រាតត្បាត​សកល Covid-19 ដែល​គ្រាអាសន្ន​សុខភាព​សាធារណៈ​សកល ហើយ​យើង​អាច​បញ្ចប់​បាន​នៅ​ឆ្នាំនេះ។​

លោក​បាន​ព្រមាន​ថា ដើម្បី​បញ្ចប់​វា​បាន​ប្រទេស​នានាចាំបាច់​ត្រូវ​ធ្វើការ​ឲ្យ​កាន់តែ​សកម្មភាព​ថែមទៀត ដើម្បី​ធានា​ឲ្យ​បាន​នូវ​សមភាព​វ៉ាក់សាំង និង​ការ​ព្យាបាល ការ​តាមដាន​វីរុស និង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី និង​បន្ត​ការ​អនុវត្តន៍​វិធានការ​រឹតត្បិត។​ អង្គការ​សុខភាព​ពិភពលោក​បានទទូច​ដដែលៗ​ជាច្រើន​ខែ​មក​ហើយ​ថា សូម​ឲ្យ​បណ្ដា​ប្រទេស​លើ​ពិភពលោក​បង្កើន​ការ​បរិច្ចាគ​វ៉ាក់សាំង​ដល់​ប្រទេស​ក្រីក្រ ដោយ​អំពាវ​នាវ​ដល់​ប្រទេស​ទាំងអស់​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​យ៉ាងហោចណាស់​ ៧០% នៃ​ចំនួន​ប្រជាជន​របស់​ខ្លួននៅ​ពាក់កណ្ដាល​ឆ្នាំនេះ​។​

​លោក​ Tedros និយាយ​ថា ចំនួន​ពាក់កណ្ដាល​នៃ​រដ្ឋ​ជា​សមាជិក​របស់​អង្គការ​សុខភាព​ពិភពលោក ពុំបាន​ឈាន​ដល់​គោលដៅ​ដែល​ធ្លាប់​បាន​សន្យា​នៃ​ការ​ចាក់​វ៉ាក់សាំង ៤០​% ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន​នៅ​ដំណាច់ឆ្នាំ២០២២​ នេះ​ទេ ហើយ ៨៥% នៃ​ប្រជាជន​នៅ​ក្នុង​អាហ្វ្រិក​មិនទាន់​ទទួល​បាន​វ៉ាក់សាំង​សូម្បី​មួយ​ដូ​ស​។ លោក​ថា យើង​មិន​អាច​បញ្ចប់​ដំណាក់កាល​គ្រាអាសន្ន​នៃ​ជំងឺ​រាតត្បាត​សកល​នេះ​បានទេ លុះ​ត្រា​យើង​បាន​ឈាន​ដល់​ចំណុច​នេះ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        383
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm