បាល់ទាត់៖ ខ្សែបម្រើដាណឺម៉ាក Christian Eriksen បានចូលរួមហ្វឹកហាត់ជាមួយក្រុមបាល់ទាត់ហូឡង់ Ajax Amsterdam ដើម្បីពង្រឹងកាយសម្បទារបស់ខ្លួនដើម្បីស្វែងរកក្លិបថ្មី។ កីឡាករវ័យ ២៩ឆ្នាំរូបនេះបានចាប់ផ្តើមអាជីពរបស់ខ្លួនដំបូងជាមួយ Ajax ដោយបានចំណាយពេល ៥ឆ្នាំមុនចាកចេញទៅកាន់ Tottenham Hotspur នៅឆ្នាំ២០១៣។

Eriksen ត្រូវបានគេដឹងថា មានទំនាក់ទំនងផ្ទេរទៅលេងឱ្យក្រុមបម្រុងរបស់ Ajax រឺហៅថា Jong Ajax ដែលបច្ចុប្បន្នកំពុងដឹកនាំដោយអតីតខ្សែការពារ Everton, John Heitinga។ ជាមួយគ្នានោះដែរ Eriksen ដែលបានចែកផ្លូវគ្នាជាមួយ Inter Milan នោះក៏មានទំនាក់ទំនងផ្ទេរទៅកាន់ក្លិបនៅ English Premier League, Brentford ផងដែរ។ សូមបញ្ជាក់ថា Christian Eriksen ត្រូវបានពេទ្យបើកភ្លើងខៀវឡើងវិញកាលពីខែមុន ដើម្បីអាចបន្តអាជីពកីឡាករបាល់ទាត់របស់ខ្លួនឡើងវិញ បន្ទាប់ពីដួលសន្លប់អំឡុងការប្រកួតឱ្យក្រុមជំរើសជាតិដាណឺម៉ាកនៅ Euro ២០២០៕
អត្ថបទ៖នាង សុភាវុធ