កម្ពុជា-បារាំង បានឯកភាព​រៀបចំ​សម័យ​ប្រជុំលើកទី៣នៃ​កិច្ច​ពិគ្រោះ​យោបល់​នយោបាយ​ទ្វេភាគី​នាចុងឆ្នាំ២០២៥នេះ នៅរាជធានីភ្នំពេញ

2025/09/11 07:51:16 pm        214

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២៥ - ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសមរបស់ ឯកឧត្តម Oliver RICHARD ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណ​រដ្ឋ​បារាំង​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវ​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ និងអបអរសាទរចំពោះឯកឧត្តម Oliver RICHARD ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី និង​បានបង្ហាញការពេញចិត្តយ៉ាងខ្លាំងចំពោះមិត្តភាពយូរអង្វែងរវាងកម្ពុជា និងបារាំង ដែល​ភាព​ជាដៃ​គូរ​នេះឈរលើមូលដ្ឋាន ប្រវត្តិសាស្ត្ររួម និងការជឿជាក់គ្នាទៅវិញទៅមក។ ឯកឧត្តម​ឧប​នាយក​រដ្ឋ​មន្ត្រី បានបញ្ជាក់អះអាងនូវការ ប្តេជ្ញាចិត្តមុតមាំរបស់ក្រសួងការបរទេស និងសហ​ប្រតិបត្តិការ​អន្តរជាតិ ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូត ដើម្បី​បន្ត​ពង្រឹង​ និងពង្រីកសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ដើម្បីបន្តសមិទ្ធផល របស់​ឯកឧត្តម​ឯក​អគ្គ​រដ្ឋ​ទូត​ចប់​អាណត្តិមុនៗ។

ក្នុងឱកាសជំនួបសម្តែងការគួរសមនេះ ភាគីទាំងពីរបាន​លើក​ឡើង​អំពី​វឌ្ឍន​ភាព​គួរ​ឱ្យ​កត់​សម្គាល់​នៃ​កិច្ច​សន្ទនាកម្រិតខ្ពស់ជាពិសេសជំនួបពិភាក្សាប្រកបដោយផ្លែផ្ការវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធា​នាធិបតីនៃសាធារណរដ្ឋ បារាំង ក្នុងឱកាស​សន្និសីទ​អង្គការ​សហ​ប្រជាជាតិ​លើក​ទី៣​ស្តី​ពី​មហាសមុទ្រ នៅទីក្រុងនីស កាលពីខែមិថុនា កន្លងមក។

ជំនួបផ្លាស់ប្តូរយោបល់នេះបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការចុះហត្ថលេខា និង​ការផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើ​ប្រាស់​ជីវៈ​ចម្រុះ​សមុទ្រ​ប្រកប​​ដោយ ចីរភាព នៅក្រៅដែន​យុត្ថាធិការ​ជាតិ​ក្រោម​អនុសញ្ញា​សហ​ប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ ​(BBNJ) និងការគាំទ្រ សន្ធិសញ្ញា - Nice Wake-Up Call for an Ambitious Plastics Treaty»។ ភាគីទាំងពីរក៏បានបង្ហាញពីការ ពេញចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​វឌ្ឍនភាព​សម្រេច​បាន​ក្នុង​ការ​រៀបចំ​ផែនទីបង្ហាញផ្លូវ ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅជាដៃគូយុទ្ធសាស្ត្រ និង​បាន​ឯកភាព​រៀបចំសម័យប្រជុំលើកទី៣ នៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីកម្ពុជា-បារាំង ចុង​ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។

ចំពោះសហប្រតិបត្តិការសេដ្ឋកិច្ច ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណ ចំពោះ​ការបន្តគាំទ្ររបស់បារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ជាពិសេស​តាម​រយៈ​ទីភ្នាក់​ងារ​អភិវឌ្ឍន៍ បារាំង(AFD)។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានសម្តែងការ​ស្វាគមន៍​ចំពោះ​ការ​អញ្ជើញ​មក​ទស្សន​កិច្ច​នៅ​កម្ពុជា​របស់​គណៈប្រតិភូធុរជនបារាំង MEDEF International និងបានកោតសរសើរចំពោះតួនាទីយ៉ាង សកម្មរបស់ MEDEF ក្នុងការចូលរួមជាមួយសហគ្រាសបារាំងនៅកម្ពុជា និងលើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​វិនិយោគ បន្ថែមនៅវិស័យអាទិភាពដូចជា ថាមពលកកើតឡើងវិញ ហេដ្ឋារចនា​សម្ព័ន្ធ​ប្រកប​ដោយចី​រភាព កសិកម្ម ទេសចរណ៍ អាកាសចរណ៍ និងសេដ្ឋកិច្ចឌីជីថល។

ភាគីទាំងពីរ ក៏បានពិភាក្សាអំពីសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យរួមមាន វប្បធម៌ និងបេតិក​ភណ្ឌ សុខាភិបាល ការពារជាតិ និងសហប្រតិបត្តិការបរិស្ថាន និងអាកាសធាតុ។ ឯកឧត្តម​ឧប​នាយករដ្ឋ​មន្ត្រី ប្រាក់ សុខុន ក៏បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូត នូវវឌ្ឍនភាព​ទាក់​ទង​នឹង​បញ្ហា​ព្រំដែន​រវាងកម្ពុជា និងថៃ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ

2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm
​មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm
​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 11:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 11:43:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm