ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយកាលពីថ្ងៃពុធ (១០ កញ្ញា) ថា សហភាពអឺរ៉ុប (EU) កំពុងរៀបចំការពន្លឿនដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី ខណៈបង្កើនការគាំទ្រទាំងផ្នែកយោធា និងហិរញ្ញវត្ថុសម្រាប់អ៊ុយក្រែន។

ថ្លែងក្នុងសុន្ទរកទៅកាន់សភាអឺរ៉ុប លោកស្រី លោក von der Leyen បាននិយាយថា ប្លុកនេះកំពុងធ្វើការជាមួយដៃគូលើកញ្ចប់ទណ្ឌកម្មទី១៩ រួមទាំងវិធានការដើម្បីពន្លឿនដំណាក់កាលលុបបំបាត់ការទិញឥន្ធនៈហ្វូស៊ីលរុស្ស៊ី និងផែនការបង្ក្រាប "កងនាវាស្រមោល" របស់រុស្ស៊ី។
លោកស្រីក៏បានកត់សម្គាល់ថា EU បានផ្តល់ជំនួយផ្នែកយោធា និងហិរញ្ញវត្ថុជិត ១៧០ពាន់លានអឺរ៉ូ (១៩៩ ពាន់លានដុល្លារ) រួចហើយសម្រាប់អ៊ុយក្រែន ហើយកំពុងបង្កើតយន្តការថ្មីដើម្បីធានាបាននូវការគាំទ្ររយៈពេលវែង។ ក្នុងចំណោមកញ្ចប់ជំនួយនោះ រួមមានផែនការហិរញ្ញប្បទានដោយផ្អែកលើទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី ដើម្បីផ្តល់ឱ្យអ៊ុយក្រែននូវ "ប្រាក់កម្ចីឥតសំណង"។
លោកស្រី Von der Leyen ក៏បានប្រកាសពីការបង្កើត "សម្ព័ន្ធយានដ្រូន" (Drone Alliance) ជាមួយអ៊ុយក្រែន ដើម្បីជួយរក្សាការមានប្រៀបក្នុងសមរភូមិរបស់ខ្លួន ក៏ដូចជាប្រព័ន្ធ "ឃ្លាំមើលស្លាបខាងកើត" ផងដែរ។ ជំហាននេះនឹងពាក់ព័ន្ធនឹងការវិនិយោគលើការឃ្លាំមើលលំហអាកាសតាមពេលវេលាជាក់ស្តែង និងការសាងសង់ "ជញ្ជាំងដ្រូន" នៅតាមបណ្តោយព្រំដែនភាគខាងកើតរបស់អឺរ៉ុប បន្ទាប់ពីសំណើរបស់រដ្ឋបាល់ទិក៕

