ផ្លូវកៅស៊ូចំនួន ៥ខ្សែប្រវែងជិត ២៥០០ម៉ែត្រ នៅសង្កាត់អាចារ្យលាក់ នឹងសង់រួចនៅក្នុងខែកុម្ភៈ ខាងមុខនេះ

2022/01/26 07:55:37 pm        1.2 K

កំពង់ធំ៖ លោក យាន ស៊ុនហឿង ចៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ប្រាប់ BTV នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ឲ្យដឹងថា នៅក្នុងសង្កាត់អាចារ្យលាក់ កំពុងសាងសង់ផ្លូវកៅចំនួន៥ ដែលមានប្រវែងសរុបចំនួន ២ ៣៣៨ម៉ែត្រ គ្រោងនឹងសាង់រួចរាល់១០០% នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដែលផ្លូវ៥ខែ្សខាងលើនេះ គឺជាគម្រោងថវិការបស់ គ.ជ.អ.ប ខេត្តកំពង់ធំ។

លោកបន្តថា នៅក្នុងសង្កាត់អាចារ្យលាក់ មានផ្លូវគមនាគមន៍សរុបចំនួន ៥៨ ខ្សែ មានប្រវែងសរុប ៣១,២៦១ម៉ែត្រ។ ក្នុងនោះ ប្រភេទផ្លូវបេតុង ចំនួន ០៦ ខ្សែ មានប្រវែង ៣១០៤ ម៉ែត្រ ស្ថាបនា​ដោយរាជរដ្ឋាភិបាលចំនួន ០៤ខ្សែ ប្រវែង ២,៤៧៥ ម៉ែត្រ ស្ថាបនាដោយគ្រោង​ថវិកា​មូលនិធិសង្កាត់ចំនួន ០២ខ្សែ ប្រវែង ៦២៩ម៉ែត្រ។

ប្រភេទផ្លូវក្រាលកៅស៊ូ ០៨ ខ្សែ មានប្រវែង ៦,៧២២ ម៉ែត្រ ក្នុងនោះរួមមាន ផ្លូវជាតិលេខ ៦ ឆ្លងកាត់​សង្កាត់ចំនួន ០១ខ្សែ ប្រវែង ២,១០០ ម៉ែត្រ ស្ថាបនាដោយរាជរដ្ឋាភិបាល ផ្លូវខេត្តឆ្លងកាត់សង្កាត់​អាចារ្យលាក់ ទៅឃុំព្រៃគុយ ចំនួន ០១ខ្សែ ប្រវែង ២,៣១០ ម៉ែត្រ ស្ថាបនា​ដោយក្រសួងអភិវឌ្ឍន៍​ជនបទ, ផ្លូវកៅស៊ូក្នុងសង្កាត់ ចំនួន ០៦ ខ្សែ មានប្រវែង ២,៣១២ ម៉ែត្រ ស្ថាបនាដោយ ខេត្ត និងក្រុង ។ ប្រភេទផ្លូវក្រាលគ្រួសក្រហម ចំនួន ៣៦ ខ្សែ មានប្រវែង ១៨,៨៧០ ម៉ែត្រ និងប្រភេទដីស ចំនួន ០៨ខ្សែ ប្រវែង ២,៥៦៥ម៉ែត្រ៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm