នាយករដ្ឋមន្ត្រីអង់គ្លេស និងប្រធានាធិបតីអ៊ីស្រាអែល ប៉ះទង្គិចគ្នា អំឡុងជំនួបដ៏តានតឹង

2025/09/11 11:02:55 pm        62

ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog បាននិយាយថា លោកបានជជែកតវ៉ាជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer នៅវិមាន Downing Street កាលពីថ្ងៃពុធ (ទី១០ ខែកញ្ញា) ក្នុងអំឡុងពេលមាននូវកិច្ចប្រជុំ «ដ៏តានតឹង» ដែលគ្របដណ្តប់ការខ្វែងគំនិតគ្នាយ៉ាងខ្លាំង ជុំវិញការបង្ហាញឥរិយាបថនាពេលថ្មីៗនេះ ដោយប្រទេសម្ខាងៗ។

កិច្ចប្រជុំនេះកើតឡើងមួយថ្ងៃបន្ទាប់ពីអ៊ីស្រាអែលបានពង្រីកការវាយប្រហាររបស់ខ្លួន លើក្រុមហាម៉ាសដោយបើកការវាយប្រហារតាមអាកាស ក្នុងគោលបំណងតាមសម្លាប់មេដឹកនាំនយោបាយរបស់ក្រុមនេះ នៅប្រទេសកាតាដែលជាសម្ព័ន្ធមិត្តរបស់អង់គ្លេសនៅតំបន់មជ្ឈិមបូព៌ា ជាអ្វីដែលលោក Starmer បានថ្កោលទោស។

អ៊ីស្រាអែលបានខឹងសម្បា ចំពោះផែនការរបស់ចក្រភពអង់គ្លេស ក្នុងការចូលរួមជាមួយប្រទេសលោកខាងលិចមួយចំនួនទៀត ក្នុងនោះមានរួមទាំងបារាំង និងកាណាដាផងដែរ ក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅចុងខែនេះ ប្រសិនបើអ៊ីស្រាអែលមិនបំពេញលក្ខខណ្ឌនានា រួមទាំងការមានបទឈប់បាញ់ នៅតំបន់ហ្កាហ្សាផងដែរ។

ក្រោយមក នៅក្នុងព្រឹត្តិការណ៍ Chatham House លោក Herzog បាននិយាយថា៖ «អ្វីៗត្រូវបានគេនិយាយថា តឹងតែង និងខ្លាំងក្លា ហើយច្បាស់ណាស់ថា យើងអាចជជែកតវ៉ាបាន ពីព្រោះនៅពេលដែលសម្ព័ន្ធមិត្តជួបគ្នា ពួកគេអាចជជែកតវ៉ាបាន។ ពួកយើងទាំង២ គឺជាប្រទេសប្រជាធិបតេយ្យ»។

លោកប្រធានាធិបតីរូបនេះបានបញ្ជាក់ថា ផែនការរបស់លោក Starmer ក្នុងការទទួលស្គាល់ភាពជារដ្ឋរបស់ប៉ាឡេស្ទីន និងទស្សនៈរបស់លោក ជុំវិញជំនួយមនុស្សធម៌ នៅតំបន់ហ្កាហ្សា គឺជាឫសគល់នៃការខ្វែងគំនិតគ្នា ហើយបានបន្ថែមថា លោកបានអញ្ជើញរដ្ឋាភិបាលអង់គ្លេសឲ្យបំពេញបេសកកម្មស្វែងរកការពិត នៅអ៊ីស្រាអែល។ 

ចំណែកការិយាល័យរបស់លោក Starmer បានឲ្យដឹងថា មេដឹកនាំអង់គ្លេសបានអង្វរសុំឲ្យលោក Herzog ផ្លាស់ប្តូរទិសដៅ ពាក់ព័ន្ធនឹងតំបន់ហ្កាហ្សា ដោយបង្ហាញពីក្ដីបារម្ភយ៉ាងខ្លាំង អំពីវិបត្តិមនុស្សធម៌ និងជំរុញឲ្យអ៊ីស្រាអែលអនុញ្ញាតឲ្យមានជំនួយចូល និងបញ្ឈប់ប្រតិបត្តិការវាយលុក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        114
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        108
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm