ប្រមុខ UN បានបង្ហាញពីក្ដីបារម្ភ ក្រោយយានដ្រូនរុស្ស៊ីបំពានដែនអាកាសរបស់ប៉ូឡូញ

2025/09/11 11:06:48 pm        58

អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានបង្ហាញពីក្ដីបារម្ភយ៉ាងខ្លាំងកាលពីថ្ងៃពុធ (ទី១០ ខែកញ្ញា) បន្ទាប់ពីយានដ្រូនរបស់រុស្ស៊ីត្រូវបានគេរាយការណ៍ថា បានចូលទៅក្នុងដែនអាកាសប៉ូឡូញពេញមួយយប់ ដោយវាយប្រហារតំបន់លំនៅឋាន និងធ្វើឲ្យកង្វល់មានកាន់តែខ្លាំងឡើងៗ អំពីការកើនឡើងនូវភាពតានតឹងក្នុងតំបន់។

អ្នកនាំពាក្យរបស់លោក Guterres លោក Stephane Dujarric បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា៖ «ខ្ញុំអាចប្រាប់បានថា អគ្គលេខាធិការកំពុងតាមដានដោយមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះរបាយការណ៍ ដែលថា យានដ្រូនយោធារុស្ស៊ីបានហោះចូលប្រទេសប៉ូឡូញពេញមួយយប់ ដោយរំលោភលើដែនអាកាសរបស់ប្រទេសប៉ូឡូញ ដែលបណ្តាលឲ្យមានការខូចខាតដល់តំបន់លំនៅឋាន នៅក្នុងប្រទេសប៉ូឡូញ»។

លោក Dujarric បានសង្កត់ធ្ងន់ថា៖ «ឧប្បត្តិហេតុដែលត្រូវបានគេរាយការណ៍ថា បានកើតឡើងស្របពេលមានការវាយប្រហារដោយយានដ្រូន និងមីស៊ីលរបស់រុស្ស៊ីទ្រង់ទ្រាយធំមួយទៀតទៅលើអ៊ុយក្រែន ជាថ្មីម្តងទៀតគូសបញ្ជាក់អំពីផលប៉ះពាល់ក្នុងតំបន់ និងហានិភ័យពិតប្រាកដនៃការពង្រីកជម្លោះដ៏បំផ្លិចបំផ្លាញនេះ»។

លោកបានកត់សម្គាល់ថា៖ «មានតម្រូវការជាបន្ទាន់ ដើម្បីឲ្យមានបទឈប់បាញ់ពេញលេញ ភ្លាមៗ និងគ្មានលក្ខខណ្ឌ និងដើម្បីធានាបានសន្តិភាពដ៏ត្រឹមត្រូវ ទូលំទូលាយ និងប្រកបដោយនិរន្តរភាព នៅអ៊ុយក្រែន ជាអ្វីដែលអាចរក្សាបានពេញលេញនូវអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងសេចក្ដីសម្រេចពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ»។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បាននិយាយថា ដែនអាកាសរបស់ប្រទេសលោក ត្រូវបានរំលោភបំពានដោយយានដ្រូនរបស់រុស្ស៊ីពេញមួយយប់ ដោយបន្ថែមថា កងកម្លាំងរបស់អង្គការណាតូ និងប៉ូឡូញបានបាញ់ទម្លាក់ជាច្រើនគ្រឿង៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm