ប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង លោក Lee Jae Myung បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញានេះថា ការឆ្មក់បង្ក្រាបជនអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក ដែលបណ្តាលឱ្យមានការឃុំខ្លួនកម្មកររាប់រយនាក់នៅក្នុងគម្រោងអាជីវកម្មក្រុមហ៊ុន Hyundai Motor អាចធ្វើឲ្យប៉ះពាល់ដល់ការសម្រេចចិត្តវិនិយោគនៅសហរដ្ឋអាមេរិកដែលធ្វើឡើងដោយក្រុមហ៊ុនកូរ៉េ។
លោក Lee បាននិយាយក្នុងសន្និសីទសារព័ត៌មានថា ការឆ្មក់បង្ក្រាបនេះគឺជាព្រឹត្តិការណ៍ដ៏ច្របូកច្របល់ និងបង្កឱ្យមានការភាន់ច្រលំយ៉ាងខ្លាំង។ លោក Lee បាននិយាយបន្ថែមថា វាទំនងជាធ្វើឱ្យអាជីវកម្មរបស់ប្រទេសកូរ៉េខាងត្បូងស្ទាក់ស្ទើរក្នុងការវិនិយោគនៅក្នុងសហរដ្ឋអាមេរិក។

ការឆ្មក់បង្ក្រាបកាលពីសប្តាហ៍មុននៅទីតាំងគម្រោងក្រុមហ៊ុន Hyundai Motor ក្នុងរដ្ឋចចា បាននាំទៅដល់ការឃុំខ្លួនកម្មករកូរ៉េខាងត្បូងប្រហែល៣០០នាក់ ដោយបានបញ្ជូនរលកដ៏ភ្ញាក់ផ្អើលនៅទូទាំងប្រទេសកូរ៉េខាងត្បូង និងចោទជាសំណួរអំពីលទ្ធភាពនៃការធ្វើអាជីវកម្មនៅក្នុងសហរដ្ឋអាមេរិក។
ពលរដ្ឋកូរ៉េខាងត្បូង៣១៦នាក់ដែលត្រូវបានឃុំខ្លួននៅមណ្ឌលឃុំឃាំងសហរដ្ឋអាមេរិក កំណត់ពេលឲ្យចាកចេញពីមណ្ឌលឃុំឃាំងនៅម៉ោង៣រសៀលម៉ោងនៅក្នុងប្រទេសកូរ៉េនៅថ្ងៃព្រហស្បតិ៍នេះ ហើយឡើងយន្តហោះដើម្បីត្រឡប់ទៅប្រទេសកូរ៉េខាងត្បូងវិញ។
