នាយករដ្ឋមន្រ្តីប៉ូឡូញនិយាយទៅកាន់អ្នកបើកបរយន្តហោះ ក្រោយដែនអាកាសរបស់ខ្លួនត្រូវបានបំពាន

2025/09/12 12:01:01 am        77

នៅថ្ងៃព្រហស្បតិ៍នេះ នាយករដ្ឋមន្រ្តីប៉ូឡូញលោក Donald Tusk បានធ្វើការសង្កត់ធ្ងន់ពីសារៈសំខាន់នៃការប្តេជ្ញាចិត្តរបស់សម្ព័ន្ធមិត្ត និងការធ្វើទំនើបកម្មកងទ័ពអាកាសប៉ូឡូញ អំឡុងពេលរូបលោកបំពេញទស្សនកិច្ចទៅកាន់មូលដ្ឋានយោធា Lask ។

លោកនិយាយថា ពួកយើងនឹងធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីធានាថា ការប្តេជ្ញាចិត្តសម្ព័ន្ធមិត្តរបស់ពួកយើងដែលសំខាន់បំផុតតាមទស្សនៈរបស់ពួកយើងនៅថ្ងៃនេះ ត្រូវបានបំពេញដោយសម្ព័ន្ធមិត្តរបស់ពួកយើង ដើម្បីឲ្យពួកយើង ក្នុងនាមជាប្រទេស និងក្នុងនាមអ្នករាល់គ្នាជាអ្នកបើកបរយន្តហោះប៉ូឡូញ ពុំត្រូវបានគេទុកចោលឲ្យនៅម្នាក់ឯងនោះទេ មិនថានៅក្នុងពេលមានសន្តិភាព ឬសង្រ្គាមនោះឡើយ ។

កាលពីព្រឹកថ្ងៃពុធ ប៉ូឡូញបានបាញ់ទម្លាក់យានដ្រូនជាច្រើនគ្រឿងនៅក្នុងដែនអាកាសរបស់ខ្លួន ដោយមានការគាំទ្រពីយន្តហោះយោធាសម្ព័ន្ធមិត្តអង្គការណាតូរបស់ខ្លួន និងជាសមាជិកលើកដំបូងគេនៃសម្ព័ន្ធមិត្តយោធាលោកខាងលិច បានបាញ់ទម្លាក់យានដ្រូនបែបនេះ អំឡុងសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន ។

អាកាសយានដ្ឋាន Chopin និងអាកាសយានដ្ឋាន Modlin នៅទីក្រុងវ៉ាសូវី ក៏ដូចជាអាកាសយានដ្ឋាន Rzeszow និងអាកាសយានដ្ឋាន Lublin នៅភាគខាងកើតប្រទេស បានបិទដំណើរការបណ្តោះអាសន្ន មុនពេលចាប់ផ្តើមប្រតិបត្តិការឡើងវិញ ។

គួរឲ្យដឹងថា ប្រទេសជាច្រើននៅជាប់ព្រំដែនអ៊ុយក្រែន បានរាយការណ៍ម្តងម្កាលពីមីស៊ីល ឬយានដ្រូនរុស្ស៊ី ហោះចូលដែនអាកាសរបស់ពួកគេ ចាប់តាំងពីការវាយលុកឆ្នាំ ២០២២របស់រុស្ស៊ីលើអ៊ុយក្រែន ប៉ុន្តែពុំដែលមានទ្រង់ទ្រាយធំបែបហ្នឹងនោះទេ ហើយពួកគេអត់ដឹងថាត្រូវបានទម្លាក់វានោះដែរ ៕

អត្ថបទដែលទាក់ទង

លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        30
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        46
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm