កាលពីថ្ងៃពុធម្សិលមិញ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បានព្រមានកាតាឲ្យបណ្តេញក្រុមមន្រ្តីហាម៉ាសដែលលោកចាត់ទុកថាជាក្រុមភេរវជន ឬត្រូវយកពួកគេមកកាត់ទោស ពីព្រោះថា បើសិនជាអ្នកមិនធ្វើទេនោះ ពួកយើងនឹងធ្វើវា ។
លោក Netanyahu បានចោទប្រកាន់កាតាថា បានផ្តល់កន្លែងសុវត្ថិភាព និងផ្តលហិរញ្ញវត្ថុដល់ក្រុមហាម៉ាស ជាហេតុធ្វើឲ្យមានការស្តីបន្ទោសយ៉ាងខ្លាំងពីទីក្រុង Doha ដែលបានវាយបកទៅវិញនៅក្នុងសេចក្តីថ្លែងការណ៍ជាពាក្យសម្តីនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយរៀបរាប់សេចក្តីអត្ថាធិប្បាយរបស់លោកពីប្រទេសនៅឈូងសមុទ្រមួយនេះ មានការិយាល័យក្រុមហាម៉ាសថា ជាការធ្វេសប្រហែស ។

នៅក្នុងសេចក្តីថ្លែងការណ៍ ក្រសួងការបរទេសកាតា បានធ្វើការថ្កោលទោសអ្វីដែលពួកគេចាត់ទុកថា វាគឺជាការគំរាមកំហែងច្បាស់លាស់របស់លោក Netanyahu លើការបំពានអនាគតរដ្ឋអធិបតេយ្យភាព ។
ការផ្តោះផ្តងដ៏ក្តៅគគុកនេះដែរ បានកើតមានឡើងរយៈពេលជាង ១ថ្ងៃ ក្រោយអ៊ីស្រាអែលប៉ុនប៉ងសម្លាប់ក្រុមមេដឹកនាំនយោបាយហាម៉ាស នៅក្នុងការវាយប្រហារតាមច្រកអាកាសលើប្រទេសកាតា កាលពីថ្ងៃអង្គារ ជាការបង្កើនយុទ្ធនាការយោធារបស់ខ្លួននៅតំបន់មជ្ឈិមបូព៌ា និងបង្ខំឲ្យមានការថ្កោលទោសយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ។
កាតាជាមួយអេហ្ស៊ីប បានសម្របសម្រួលកិច្ចប្រជុំសន្តិភាពរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល ។ ពួកគេបានព្រមានថា ការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុង Doha គំរាមកំហែងធ្វើឲ្យបង្អាក់ដល់កិច្ចចរចាទាំងអស់នោះ ៕
