បាល់ទាត់៖ ក្លិប Watford បានប្រកាសតែងតាំងអ្នកចាត់ការថ្មីហើយគឺលោក Roy Hodgson ដែលធ្លាប់ដឹកនាំក្រុមជំរើសជាតិអង់គ្លេស។ បុរសវ័យ ៧៤ឆ្នាំរូបនេះបានវិលត្រលប់មក English Premier League វិញបន្ទាប់ពីចាកចេញពី Crystal Palace រដូវកាលមុន។
Watford ទើបបានបណ្តេញចេញលោក Claudio Ranieri កាលពីថ្ងៃចន្ទបន្ទាប់ពីក្លិបធ្លាក់ដុនដាបដល់លេខ ១៩ ក្នុងតារាង ខណៈនៅដល់ ១៨ប្រកួតទៀតចប់រដូវកាល។ លោក Roy Hodgson បានក្លាយជាអ្នកចាត់ការទី១៥ ហើយដែលដឹកនាំ Watford ចាប់តាំងពីក្លិបចាប់ផ្តើមវិនិយោគដោយគ្រួសារ Pozzo កាលពីឆ្នាំ២០១២។ ប្រកួតដំបូងក្នុងតំណែងរបស់លោក Roy Hodgson គឺ Watford ត្រូវជួបជាមួយ Burnley នៅថ្ងៃទី៥ ខែកុម្ភៈ៕
អត្ថបទ៖នាង សុភាវុធ