អង្គការ​សហប្រជាជាតិ​ថ្កោលទោស​ការ​កាន់​កាប់​របស់​យោធា​នៅ​ប្រទេស​បួ​គី​ណា​ហ្វា​សូ​

2022/01/26 09:38:15 pm        810

UN៖ ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិលោក Antonio Guterres បានបង្ហាញ​ការព្រួយបារម្ភ​ខ្លាំងចំពោះ​រដ្ឋប្រហារ​នាពេល​ថ្មីៗ​នេះ នៅក្នុង​ប្រទេស​បួ​គី​ណា​ហ្វា​សូ​។ ​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​ទីក្រុង​ញូវយ៉ក​កាលពី​ថ្ងៃ​អង្គារ អ្នកការទូត​អង្គការ​សហប្រជាជាតិបាន​សង្កត់ធ្ងន់​ពី​តួនាទី​របស់​យោធា​ត្រូវតែ​ការពារ​ប្រទេស និង​ប្រជាជន​របស់​ពួកគេ ​មិនមែន​ដើម្បីវាយប្រហារ​រដ្ឋាភិបាល​របស់​ពួកគេ និង​ប្រយុទ្ធ​ដើម្បី​អំណាច​នោះទេ។

លោក Guterres បាន​និយាយថា តំបន់​នេះ​បាន​ប្រឈមមុខ​ទៅនឹង​ក្រុម​ជ្រុលនិយម និងការគំរាមកំហែង​ផ្សេងទៀតចំពោះ​សន្តិភាព និងសន្តិសុខ​អន្តរជាតិ​។​ ​លោក​បាន​អំពាវនាវ​ដល់​កងទ័ព​នៃ​ប្រទេស​ទាំងនេះ ​ឲ្យបំពេញ​តួនាទី​របស់​កងទ័ពដើម្បី​ការពារ​ប្រទេស​របស់​ពួកគេ និង​បង្កើត​ស្ថាប័ន​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​។​ ​កាលពី​ថ្ងៃ​អង្គារ រដ្ឋធានី​របស់​ប្រទេស​បួ​គី​ណា​ហ្វា​សូ ប្រជាជន​រាប់សិប​នាក់​អបអរច្រៀង និង​រាំ​ក្នុងការបង្ហាញ​ការគាំទ្រ​ដល់​របប​ដឹកនាំ​ដោយ​យោធា​ថ្មី ដែល​បាន​បណ្តេញប្រធានាធិបតី​ជាប់ឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យ​លោក Roch Marc Christian Kabore និង​បាន​ដណ្តើមបាន​ការគ្រប់គ្រង​ប្រទេស​។ របប​យោធា​បាន​បិទ​ព្រំដែន បានដាក់​បម្រាម​គោចរ ផ្អាក​រដ្ឋធម្មនុញ្ញ និង​រំលាយ​រដ្ឋាភិបាល និង​សភា ហើយ​បាន​និយាយថា​ ខ្លួន​នឹង​បង្វែរ​ប្រទេសបួ​គី​ណា​ហ្វា​សូទៅរក​បទបញ្ជា​រដ្ឋធម្មនុញ្ញ ប៉ុន្តែ​មិនបានបញ្ជាក់​នៅពេលណា​នោះទេ​។​ ទាហាន​បាន​និយាយថា ប្រធានាធិបតី​ដែល​ត្រូវបាន​ផ្តួលរំលំ​គឺមាន​សុវត្ថិភាព ប៉ុន្តែ​មិនបាន​បង្ហាញ​ពី​ទី​កន្លែង​ដែល​លោក​ត្រូវបាន​គេ​ឃុំខ្លួន​នោះទេ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        113
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        107
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm