មេដឹកនាំស្លូវ៉ាគី លោក Fico កំណត់លក្ខខណ្ឌ ដើម្បីគាំទ្រការដាក់ទណ្ឌកម្មរុស្ស៊ីបន្ថែមទៀត

2025/09/12 03:17:34 am        216


លោកនាយករដ្ឋមន្រ្តី Robert Fico បាននិយាយនៅថ្ងៃព្រហស្បតិ៍ (ទី១១ ខែកញ្ញា) នេះថា ប្រទេសស្លូវ៉ាគីមិនអាចគាំទ្រការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប (EU) បន្ថែមទៀត លើរុស្ស៊ីបាននោះឡើយ រហូតទាល់តែទទួលបានសំណើរបស់ EU ដែលធ្វើឲ្យគោលដៅអាកាសធាតុស្របជាមួយនឹងតម្រូវការរបស់ក្រុមហ៊ុនផលិតរថយន្ត និងឧស្សាហកម្មធុនធ្ងន់។

ជាមួយគ្នានេះ លោក Fico ក៏ទាមទារផងដែរនូវវិធានការ ក្នុងការដោះស្រាយតម្លៃអគ្គិសនី នៅក្នុងប្លុកនេះ។ EU កំពុងពិភាក្សាលើកញ្ចប់ទណ្ឌកម្មទី១៩ ប្រឆាំងនឹងរុស្ស៊ី ជុំវិញការឈ្លានពានលើអ៊ុយក្រែន។

អ្នកការទូត EU បានប្រាប់ឲ្យដឹងថា កញ្ចប់ទណ្ឌកម្មថ្មីមួយ ទំនងជារួមបញ្ចូលការចុះបញ្ជីក្រុមហ៊ុនចិន ធនាគាររុស្ស៊ី និងនាវាជាច្រើនគ្រឿងទៀតដែលទីក្រុងមូស្គូប្រើប្រាស់ជានាវាស្រមោល ដើម្បីគេចពីទណ្ឌកម្ម ក៏ដូចជាការហាមឃាត់លើប្រតិបត្តិការប្រេងរុស្ស៊ី។

លោក Fico ដែលបានឈរនៅក្រៅជួររបស់សម្ព័ន្ធមិត្តអឺរ៉ុប ជុំវិញជំហរគាំទ្រទីក្រុងមូស្គូរបស់លោក និងដែលបានជួបប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ៣ដងរួចមកហើយ ចាប់តាំងពីឆ្នាំមុន បានប្រកែកជាយូរមកហើយថា ទណ្ឌកម្មមិនមានប្រយោជន៍នោះទេ។

នៅថ្ងៃព្រហស្បតិ៍នេះ លោក Fico បាននិយាយថា លោកនឹង «មិនគាំទ្រការអនុម័តកញ្ចប់ទណ្ឌកម្មមួយផ្សេងទៀតទេ ប្រសិនបើគណៈកម្មការមិនដាក់សំណើជាក់ស្តែងដែលនឹងធ្វើឲ្យតម្រូវការអាកាសធាតុស្របជាមួយតម្រូវការនៃការផលិតរថយន្ត មិនត្រឹមតែនៅក្នុងប្រទេសស្លូវ៉ាគី ហើយនិងស្របជាមួយនឹងតម្រូវការនៃឧស្សាហកម្មធុនធ្ងន់»។

បន្ទាប់ពីបានជួបជាមួយប្រធានក្រុមប្រឹក្សា EU លោក Antonio Costa នៅទីក្រុង Bratislava លោក Fico បានបន្ថែមនៅក្នុងការអត្ថាធិប្បាយរបស់លោកថា៖ «ខ្ញុំនឹងមិនគាំទ្រកញ្ចប់ទណ្ឌកម្មបន្ថែមទៀតទេ ប្រសិនបើគណៈកម្មការអឺរ៉ុបមិនដាក់សំណើជាក់ស្តែង ទាក់ទងនឹងតម្លៃអគ្គិសនីនៅអឺរ៉ុប»៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត

2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm