នៅទីក្រុង Abu Dhabi ក្មេងៗជម្លៀសខ្លួនមកពីតំបន់ហ្កាហ្សា បានវិលត្រឡប់មកកាន់ការសិក្សារបស់ពួកគេវិញនៅសាលារៀនដែលបង្កើតឡើងនៅក្នុងទីក្រុងមនុស្សធម៌អារ៉ាប់រួមមួយនេះ ជាទីដែលគ្រួសារជម្លៀសខ្លួនចេញពីសង្រ្គាមសង្ឃឹមថា ការអប់រំនឹងផ្តល់ស្ថិរភាពដល់កូនៗរបស់ពួកគេ ។
នៅក្នុងមជ្ឈមណ្ឌលអប់រំមមួយនេះ ប៉ោងៗមានឆ្លាក់អក្សរ “វិលត្រឡប់ទៅកាន់សាលារៀនវិញ” បានចងនៅច្រកចូលថ្នាក់រៀន ពេលដែលសិស្សមកពីគ្រប់ថ្នាក់ ចាប់ពីថ្នាក់ទី ១ រហូតដល់ថ្នាក់ទី ១២ អង្គុយលើតុរបស់ពួកេ ជាការចាប់ផ្តើមការសិក្សាដែលពួកគេធ្លាប់ខកខាន ។
ក្មេងៗប៉ាឡេស្ទីនជាង ៨០០នាក់ ចាប់ផ្តើមបវេសនកាលឆ្នាំសិក្សាថ្មីរបស់ពួកគេនៅទីនោះ ។ សម្រាប់ក្មេងស្រី Amal Mussa អាយុ ១៧ឆ្នាំ ការវិលត្រឡប់មកកាន់សាលារៀនវិញ ក្រោយជម្លៀសខ្លួនចេញពីសង្រ្គាមនៅហ្កាហ្សា យល់ឃើញថាដែលនាងធ្លាប់គាត់ថា នាងលែងមានឱកាសបានសិក្សាម្តងទៀតហើយហើយ ។
ពេលអង្គុយក្នុងថ្នាក់រៀន ក្មេងស្រី Mussa និយាយថា នាងបានចាកចេញពីសង្រ្គាមមួយនេះ ដោយពុំបាត់បង់អវៈយវៈរបស់នាងនោះ នាងសូមអរគុណព្រះ ។
ក្មេងស្រី Mussa និយាយថា នាងគឺជាសិស្សរៀនថ្នាក់ទី ១២ មកពីទីក្រុង Khan Younis មកដល់អារ៉ាប់រួមកាលពីរយៈពេល ៥ខែមុន ក្រោយជម្លៀសខ្លួន ៩លើក ចាប់តាំងពីសង្រ្គាមផ្ទុះឡើងនៅតំបន់ហ្កាហ្សា ។
ក្មេងស្រីនិយាយថា បច្ចុប្បន្ននាងស្ថិតក្នុងឆ្នាំចុងក្រោយនៅវិទ្យាល័យ នាងរស់នៅក្នុងទីក្រុង Abu Dhabi ជាមួយឪពុក និងបងប្អូនបង្កើត ៣នាក់របស់នាង ខណៈម្តាយរបស់នាង បន្តស្នាក់នៅក្នុងតំបន់ហ្កាហ្សា ។ ដោយប្តេជ្ញាចិត្តថា នឹងមិនឲ្យខាតពេលវេលា នាងនិយាយថា នាងនឹងក្តោបក្តាប់ឱកាសមួយនេះ ដើម្បីបញ្ចប់ការសិក្សារបស់នាង ។
សង្គ្រាមនៅហ្គាហ្សាបានចាប់ផ្តើម ក្រោយថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ពេលដែលការវាយប្រហាររបស់ក្រុមហាម៉ាស់បានសម្លាប់មនុស្ស ១.២០០នាក់ ភាគច្រើននៃពួកគេគឺជាជនស៊ីវិល ហើយ មនុស្ស ២៥១នាក់ផ្សេងទៀត ត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរ ។
ដោយឡែក ការឆ្លើយតបដោយយោធាអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា បានសម្លាប់មនុស្សជាង ៦៤.០០០នាក់ ដែលភាគច្រើននៃពួកគេគឺជាជនស៊ីវិល ៕