បុរសជនជាតិស៊ូដង់ ជួបជុំគ្រួសារវិញ ក្រោយរត់ភៀសខ្លួនពីទីក្រុងហែកហួរដោយភ្លើងសង្រ្គាម al-Fashir

2025/09/12 04:12:58 am        62

គ្រួសារជម្លៀសខ្លួន Al-Rasheed Al-Tahir ដែលរត់គេចចេញពីអំពើហិង្សាកើនឡើង នៅទីក្រុង al-Fashir បានជួបជុំគ្នាវិញ នៅក្នុងទីក្រុងជំរំ al-Dabba ស្ថិតនៅតំបន់ភាគខាងជើងប្រទេសស៊ូដង់ ។

គ្រួសារមួយនេះ បានរត់ភៀសខ្លួនចេញពីទីក្រុង al-Fashir ដែលជារដ្ឋធានីរដ្ឋ North Darfur ក្រោយការប្រយុទ្ធគ្នារវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស(RSF) បានកើនឡើងនៅក្នុងទីក្រុងមួយនេះ ។

លោក Al-Rasheed ដែលបាត់បង់បងស្រី Abeer អំឡុងការវាយប្រហាររបស់កងកម្លាំង RSFកាលពីខែកុម្ភៈ និយាយថា លោកបានចាកចេញពីទីក្រុង al-Fashir ទៅកាន់ទីក្រុង Omdurman ជាទីដែលលោកមានផែនការឲ្យគ្រួសាររបស់លោកបោះជំរំនៅទីនោះ ។ ក្រោយមក លោកបានវិលត្រឡប់មកកាន់ទីក្រុង al-Dabba វិញ ដើម្បីស្វែងរកគ្រួសាររបស់លោក ។

អ្នកស្រី Rawiyah ដែលត្រូវជាប្អូនស្រីរបស់លោក Al-Rasheed និយាយខណៈរំឭកដល់ការស្លាប់របស់បងស្រីគាត់ថា នេះគឺជាស្ថានភាពដ៏លំបាកបំផុតនៅក្នុងឆាកជីវិតរបស់គាត់ ។ គាត់នៅតែមិនអាចបំភ្លេចបាននោះទេចំពោះស្ថានភាពមួយនេះ ។

ស្របពេលដែលការឡោមព័ទ្ធរបស់កងកម្លាំង RSFកាន់តែខ្លាំងក្លានៅទីក្រុង al-Fashir ពលរដ្ឋមួយចំនួនតូចដែលអាចបង់ប្រាក់ ដើម្បីរត់គេចបាន បានរៀបរាប់ពីការរស់នៅក្រោមការផ្លោងគ្រាប់កាំភ្លើងធំឥតឈប់ឈរ និងការចរចាអំពើហិង្សានៅប៉ុស្តិ៍ត្រួតពិនិត្យ ដើម្បីអាចចាកចេញពីទីក្រុងមួយនេះបាន ជាទីដែលពលរដ្ឋបង្ខំចិត្តបរិភោគចំណីសត្វ ។

នៅដើមសប្តាហ៍នេះ បេសកកម្មអង្គការសហប្រជាជាតិ(UN) បានរកឃើញថា កងកម្លាំង RSF បានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅទីក្រុង al-Fashir ដែលជាតំបន់លាក់ខ្លួនចុងក្រោយរបស់កងទ័ពស៊ូដង់ នៅតំបន់ Darfur ស្ថិតនៅភាគខាងលិចប្រទេស ។ 

សូមបញ្ជាក់ថា សង្រ្គាមរយៈពេល ២ឆ្នាំកន្លះ រវាងកងកម្លាំង RSF និងកងទ័ពស៊ូដង់ បានបង្កើតអ្វីដែល UN ចាត់ទុកថាជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតរបស់លើពិភពលោកនៅប្រទេសស៊ូដង់ ។

UNប៉ាន់ប្រមាណថា មនុស្សជិត ពាក់កណ្តាលលាននាក់ បានរត់ភៀសខ្លួនចេញពីទីក្រុង al-Fashir ចាប់តាំងពីការប្រយុទ្ធគ្នាផ្ទុះឡើងកាលពីខែឧសភា ឆ្នាំ ២០២៤ ហើយមនុស្ស ២៧ម៉ឺននាក់ទៀត បន្តស្នាក់នៅក្នុងទីក្រុងមួយនេះ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        160
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        148
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm