បាល់ទាត់៖ ខ្សែប្រយុទ្ធ Manchester United, Anthony Martial ផ្លូវការហើយក្នុងការផ្លាស់ទៅកាន់ទឹកដីអេស្ប៉ាញលេងឱ្យក្លិប Sevilla ក្នុងលក្ខខណ្ឌខ្ចីរហូតចប់រដូវកាល។ មិនមានលក្ខខណ្ឌទិញផ្តាច់ រឺតម្លៃនៃការខ្ចីនោះឡើយតែ Sevilla នឹងគ្រប់គ្រងលើការចំណាយទាំងអស់ទៅលើប្រាក់ឈ្នួលរបស់កីឡាករបារាំងរូបនេះ។
កីឡាករវ័យ ២៦ឆ្នាំរូបនេះស្ថិតគោលដៅរបស់ Sevilla ជាច្រើនខែមកហើយបូករួមទាំង Martial ខ្លួនឯងផ្ទាល់បានស្នើសុំផ្ទេរចេញពី Manchester United កាលពីធ្នូកន្លងទៅ។ រំលឹកថា Anthony Martial បានមកកាន់ Manchester United កាលពីឆ្នាំ២០១៥ ពីក្លិបបារាំង AS Monaco ក្នុងតម្លៃ ៣៦លានផោនដែលនៅពេលនោះគេគឺកីឡាករវ័យក្មេង ដែលមានតម្លៃផ្ទេរថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ។ Martial បានស៊ុតបញ្ចូលទីសរុប ៧៩គ្រាប់ក្នុងការបង្ហាញខ្លួន ២៦៨ប្រកួតឱ្យ Manchester United ក្នុងរយៈពេល ៦ឆ្នាំកន្លងមកនេះ មុនពេលដែលកៅអី ១១នាក់ដំបូងបាត់បង់នៅពេលការមកដល់របស់ Cristiano Ronaldo, Edinson Cavani និង Jadon Sancho៕
អត្ថបទ៖នាង សុភាវុធ