វិញ្ញាបនបត្រ CQS ធ្វើឲ្យសិប្បកម្មអ៊ីពៅអាចនាំផលនេសាទកែច្នៃរាប់តោនទៅទីផ្សារ៤ប្រទេស ក្នុងមួយ​ឆ្នាំៗ

2025/09/12 04:09:41 pm        275

កំពង់ចាម៖ ការពង្រឹងខ្លួនរហូតទទួលបានវិញ្ញាបនបត្របញ្ជាក់ “ភាព​អនុ​លោម​តាម​លក្ខ​ខណ្ឌ​តម្រូវ​ការ​ នៃនិមិត្តសញ្ញាគុណភាពផល ផលិតផល ជនផលកម្ពុជា (CQS)” បាន​ធ្វើ​សិប្បកម្ម​កែច្នៃ​ត្រីងៀត ផ្អក អ៊ីពៅ មានទីតាំងស្ថិតនៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្ត​កំពង់ចាម អាចចាប់បានទីផ្សារនៅប្រទេសអាមេរិក អូស្ត្រាលី កាណាដា និងបារាំង ដោយ​នាំ​យក​ផលិត​ផល​នេសាទ​កែច្នៃ ទៅកាន់ប្រទេសទាំង៤នេះ ក្នុងមួយឆ្នាំៗរាប់សិបតោន។

លោកស្រី ទូច ពៅ ម្ចាស់សិប្បកម្មកែច្នៃត្រីងៀត ផ្អក អ៊ីពៅ បានឲ្យដឹងថា សិប្បកម្ម​នេះ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ១៩៩២ ដោយដំបូងឡើយ ធ្វើអាជីវកម្មតាមលក្ខណៈគ្រួសារ ហើយបាន​ប្រាក់​ចំណូល​ទាប ប៉ុន្តែបច្ចុប្បន្ននេះ គឺបានបោះជំហានចូលទីផ្សារមានតម្លៃខ្ពស់ និងមានអនិកជន​ខ្មែរ​នៅ​​ក្រៅ​ប្រទេសបានគាំទ្រ ព្រោះផលិតផលជលផលកែច្នៃក្នុងសិប្បកម្ម ត្រូវបានផ​លិត​ប្រើ​ប្រាស់​បច្ចេក​ទេស​ទំនើប ដែលធានាទាំងគុណភាព សុវត្ថិភាព និងអនាម័យ ។ លោកស្រីបានបន្តថា សិប្បកម្មនេះ មានផលិតត្រីងៀត និងផលិតផលផ្អាប់ មានដូចជា ប្រហុក និង​ម៉ាំ កែច្នៃពីត្រីប្រា ត្រីរ៉ស ត្រីឆ្ដោ ត្រីកំភ្លាញ ត្រីឆ្លូញ និងត្រីកេសជាដើម ហើយក្នុង​មួយ​ឆ្នាំៗ​ផលិត​កែច្នៃត្រីប្រមាណ ៣០តោន ជាមួយនឹងអាចរកចំណូលបានជាង ៧ពាន់ដុល្លារក្នុងមួយខែៗ ។

ជាមួយគ្នានេះ លោកស្រី ទូច ពៅ បានអគុណក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែល​បាន​ជួយ​គាំទ្រ និងថ្លែងអំណរគុណដល់គម្រោង CAPFISH-Capture របស់សហភាពអ៊ឺរ៉ុប ដែល​អនុវត្ត​ដោយ​អង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម ហៅកាត់ថា UNIDO បានបណ្ដុះ​បណ្ដាល​បច្ចេក​ទេស រៀបចំម៉ាកយីហោ សម្ភារវេចខ្ចប់ និងឡូហ្គោ និងជំនួយមួយចំនួនទៀត រហូត​សិប្បកម្មទទួលបាន វិញ្ញាបនបត្រ CQS ហើយមានអតិថិជនគាំទ្រច្រើន ទាំងក្នុង និង​ក្រៅ​ប្រទេស​។

លោក ឡាច ធា ប្រធានការិយាល័យស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យា នៃ​នាយកដ្ឋាន​បច្ចេក​វិទ្យា​កែច្នៃ និងគុណភាព នៃរដ្ឋបាលជលផល បានឲ្យដឹងថា ការទទួលបានវិញ្ញាបនបត្រ CQS គឺ​ផលិត​ផល​ជលផលទាំងអស់នោះ ផលិតប្រកបដោយគុណភាព សុវត្ថិភាព និងមានអនាម័យល្អ ហើយ​សិប្បកម្មណាមួយ ដែលបានផលិតផលិតផលជលផលរបស់ខ្លួន មានគុណភាព សុវត្ថិភាព និង​អនាម័យល្អនេះ អាចដាក់ពាក្យស្នើសុំ CQS ហើយមន្ត្រីជំនាញ នឹងចុះទៅពិនិត្យវាយតម្លៃ ។

លោក ឡាច ធា បានបញ្ជាក់ថា រហូតមកដល់ពេលនេះ មានសិប្បកម្ម និង​សហ​គ្រាស​កែច្នៃ​ផល​នេសា​ទ​ចំនួន ១៩ហើយ បានទទួលបានវិញ្ញាបនបត្រ CQS ដែលមានទាំងការកៃច្នៃផលទឹកសាប និង​ទឹកប្រៃ៕ អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm