លោក Zelenskyy ជំរុញឱ្យសម្ព័ន្ធមិត្តគិតឡើងវិញពីខែលការពារដែនអាកាស បន្ទាប់ពីដ្រូនជ្រៀតចូលប៉ូឡូញ

2025/09/12 06:54:59 pm        147

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy កាលពីថ្ងៃព្រហស្បតិ៍ (១១ កញ្ញា) បានជំរុញសម្ព័ន្ធមិត្តរបស់ទីក្រុងគីវ ឱ្យគិតឡើងវិញអំពីសមត្ថភាពការពារដែនអាកាសរបស់ពួកគេ បន្ទាប់ពីការជ្រៀតចូលក្នុងដែនអាកាសប៉ូឡូញ ដោយយានដ្រូនជាច្រើនគ្រឿង ដែលទីក្រុងវ៉ាសូវី អះអាងថាជាអាវុធអាកាសរបស់រុស្ស៊ី។

ថ្លែងក្នុងទីក្រុងគីវ នៅខាងក្រៅដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វាំងឡង់ Alexander Stubb លោក Zelenskyy បាននិយាយថា អ៊ុយក្រែន "បើកទូលាយ និងត្រៀមខ្លួនរួចជាស្រេច" ដើម្បីផ្តល់ការគាំទ្រសម្រាប់កិច្ចប្រឹងប្រែងរបស់សម្ព័ន្ធមិត្ត។ គួរឱ្យដឹងថា អ៊ុយក្រែនបានទប់ទល់ការវាយប្រហារច្រកអាកាសរាប់មិនអស់ ចាប់តាំងពីប្រតិបត្តិការយោធារបស់រុស្ស៊ីបានចាប់ផ្តើមមក ដោយប្រើតែអាវុធផ្គត់ផ្គង់ពីបរទេស និងសព្វាវុធផលិតក្នុងស្រុកប៉ុណ្ណោះ រាប់ចាប់ពីកាំភ្លើងយន្តចាស់ៗ ដល់មីស៊ីលទំនើប។

លោក Zelenskyy និយាយថា បណ្តាប្រទេសដូចជាប៉ូឡូញ គួរតែគិតឡើងវិញ និងស្វែងរកវិធីសាស្រ្តពហុស្រទាប់ស្រដៀងគ្នានេះ ដោយសារប្រព័ន្ធមីស៊ីលដូចជា Patriot ដែលផលិតដោយអាមេរិក មានតម្លៃថ្លៃពេកក្នុងការប្រើប្រឆាំងយានដ្រូនតម្លៃថោក ដែលប្រើដោយរុស្ស៊ី។ លោកសង្កត់ធ្ងន់ថា៖ "លើពិភពលោកនេះ ពុំមានប្រទេសណាមួយមានមីស៊ីលគ្រប់គ្រាន់ដើម្បីបាញ់ទម្លាក់ដ្រូនគ្រប់ប្រភេទនោះទេ"។

លោក Zelenskyy បន្ថែមថា អ៊ុយក្រែន — ដែលពឹងផ្អែកខ្លាំងលើប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយឆ្ងាយរបស់លោកខាងលិច ប៉ុន្តែបានបង្កើតវិធីសាស្រ្តក្នុងស្រុកដ៏ទំនើបមួយដើម្បីទប់ទល់ការវាយប្រហារជាច្រើនលើកច្រើនសាររបស់រុស្ស៊ី— គួរតែមានបទពីសោធន៍គ្រប់គ្រាន់ក្នុងការផ្តល់ការណែនាំដល់សម្ព័ន្ធមិត្តរបស់ខ្លួនលើបញ្ហាបែបនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        120
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        113
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm