ថ្នាក់ដឹកនាំ បុគ្គលិកនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័នកាន់វេនបិណ្ឌទី៥ នៅវត្តកោះនរា

2025/09/12 06:56:58 pm        332

ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ ដែល​មាន​ប្រជា​ពុទ្ធ​បរិស័ទ​ច្រើន​កុះករ​យក​ចង្ហាន់​ ទេយ្យទានប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសដល់បុព្វការីជន ញាតិកា វីរយុទ្ធជន​ដែល​បាន​ចែក​ឋាន​, នៅថ្ងៃសុក្រ ៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ​២០២៥ ចំវេនបិណ្ឌទី៥ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័ន បាន​ចូល​រួម​កាន់បិណ្ឌនៅវត្តជោតរតនៈសីលាកោះនរា ស្ថិតនៅភូមិកោះនរា សង្កាត់និរោធន៍ ខណ្ឌ​ច្បារ​អំពៅ រាជធានីភ្នំពេញ។

ថ្នាក់ដឹកនាំ បុគ្គលិក ក្រុមការងារគ្រប់ផ្នែកនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័ន បាន​វេរ​បច្ច័យ​ ទេយ្យទាន ចង្ហាន់ប្រគេនព្រះសង្ឃនៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥នេះ ដឹក​នាំ​ដោយ​លោក James Mu នាយកប្រតិបត្តិ​តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ហ៊ុន ម៉ាណា អគ្គ​នាយិកា​នៃ​អគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័ន។

ព្រះគ្រូចៅអធិការ នៅវត្តជោតរតនៈសីលាកោះនរា បានមានសង្ឃដីកា ថ្លែង​អំណរ​គុណ​ដល់​លោក​ជំទាវ​អគ្គនាយិកា អគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័ន និង​បុគ្គលិក​គ្រប់​ផ្នែក​ទាំង​អស់​របស់​គ្រួសារ​បាយ័ន តែងតែកាន់វេនរាល់ឆ្នាំនៅវត្តកោះនរា រៀបចំចង្ហាន់ និង​បច្ច័យ​ប្រគេន​ព្រះសង្ឃ​នៅ​ទីតាំង​វត្ត​អារាមមួយនេះ ដោយសទ្ធាជ្រះថ្លា ហើយសទ្ធានេះ បានចូលរួម​ចំណែក​ទ្រទ្រង់​ដល់​ព្រះពុទ្ធសាសនា និងការកសាងសមិទ្ធផលនានានៅក្នុងវត្តកោះនរា។ ការ​ចូល​រួម​របស់​ពុទ្ធប​រិស័ទ​ក្នុង​រដូវបុណ្យនេះ ជាទំនៀមទម្លាប់ប្រពៃណីតាំងពីដើមមក ដែល​ធ្វើ​បុណ្យ​ឧទ្ទិស​ដល់​សាច់​ញាតិ ​ដែលចែកឋានទៅ និងធ្វើបុណ្យសន្សំកុសលតទៅជាតិមុខ និង​សុំ​អោយ​ជួប​ក្តី​សុខ​ចម្រើន​ជួប​ជុំក្រុ​មគ្រួសារ។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែង​តែ​ធ្វើ​ដំណើរ​ទៅ​ជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់​យក​ទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់​មួយ​ដែល​គេ​និយម​ធ្វើ​ត​ៗ​គ្នា របស់ប្រជាពុទ្ធបរិស័ទ ខ្មែរជាយូរមកហើយ។

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៥នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែ​ភទ្រ​បទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm