បំណុលជាតិរបស់ថៃឡើងខ្ពស់ខ្លាំង ស្របពេលហានិភ័យសេដ្ឋកិច្ច និងនយោបាយ ខណៈ IMF ជំរុញឱ្យប្រុងប្រយ័ត្ន

2025/09/12 07:34:44 pm        151

កាសែតថៃបានរាយការណ៍ថា បំណុលជាតិរបស់ប្រទេសនស្ថិតក្នុងចំណោមអត្រាខ្ពស់បំផុត ដែលបច្ចុប្បន្នឈរនៅប្រហែល ៦៧,៩% នៃផលិតផលក្នុងស្រុកសរុប GDP ដែលជាកម្រិតបំណុលខ្ពស់ខ្លាំងជាងប្រទេសអាស៊ានមួយចំនួន ហើយត្រូវព្យាករថានឹងកើនឡើងបន្ថែមទៀតដល់ ៦៨,៩% នៃ GDP នៅឆ្នាំ២០២៨ ដែលនាំឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិ IMF មានការព្រួយបារម្ភ និងជំរុញឱ្យប្រុងប្រយ័ត្ន។

ចំណុចនេះបានកើតឡើងស្របពេលសេដ្ឋកិច្ចដ៏ត្រដាបត្រដួសស្រាប់ទៅហើយរបស់ប្រទេសថៃ ដែលកាន់តែធ្ងន់ធ្ងរឡើងថែមទៀតដោយសារតែចលាចលខាងនយោបាយបានដាក់បន្ទុក ហើយវិស័យទេសចរណ៍ដ៏សំខាន់របស់ប្រទេសនេះក៏បានស្រុតចុះជាលំដាប់។

បញ្ហានេះមួយផ្នែកដោយសារតែរចនាសម្ព័ន្ធថវិកា ដែលគ្របដណ្តប់លើសលប់ដោយការចំណាយដដែលៗ ដែលមានចំនួនជាង ៧០% នៃការចំណាយសរុប និងជារឿងលំបាកកាត់បន្ថយ រួមជាមួយនឹងវិធានការជំរុញសេដ្ឋកិច្ចរយៈពេលខ្លីជាបន្តបន្ទាប់ និងគម្រោងបន្ធូរបន្ថយពន្ធយ៉ាងទូលំទូលាយ។

លោកស្រី Julie Kozack អ្នកនាំពាក្យរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានរំលឹកឡើងវិញនូវក្ដីកង្វល់ដ៏ខ្លាំងនេះ នៅពេលឆ្លើយសំណួរក្នុងអំឡុងសន្និសីទសារព័ត៌មានប្រចាំខែរបស់ IMF កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា។

លោកស្រីបានកត់សម្គាល់ថា បំណុលជាតិរបស់ថៃ មានកម្រិតខ្ពស់ខ្លាំងរួចទៅហើយបើធៀបនឹងប្រទេសជិតខាង ក្នុងដំណាក់កាលនៃការអភិវឌ្ឍស្រដៀងគ្នានេះ។ អាស្រ័យហេតុនេះ រដ្ឋាភិបាលថៃ បច្ចុប្បន្ន ត្រូវតែអនុវត្តការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឱ្យបានខ្លាំងក្នុងការគ្រប់គ្រងសារពើពន្ធ ហើយទន្ទឹមនឹងនោះ ក៏ត្រូវបង្កើតតំបន់ទ្រនាប់ក្នុងហិរញ្ញវត្ថុសាធារណៈផងដែរ ដើម្បីផលប្រយោជន៍រយៈពេលវែងរបស់សេដ្ឋកិច្ចដែលលំបាកខ្លាំងរបស់ថៃ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        121
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        114
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm