ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីនិយាយថា ណាតូកំពុងយកលេសរឿងយានដ្រូនដាក់សម្ពាធលើលោក Trumpឲ្យលែងចោលកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន

2025/09/12 07:37:06 pm        129

កាសែតមួយរបស់រដ្ឋាភិបាលរុស្ស៊ីបាននិយាយថា ការថ្កោលទោសរបស់អឺរ៉ុបចំពោះយានដ្រូនរបស់ទីក្រុងមូស្គូ ចូលក្នុងដែនអាកាសប៉ូឡូញ គឺជាទង្វើមួយដើម្បីដាក់សម្ពាធលើប្រធានាធិបតីអាមេរិក លោក Donald Trump ឱ្យបោះបង់ចោលផែនការសម្រាប់កិច្ចព្រមព្រៀងសន្តិភាពរុស្ស៊ី-អ៊ុយក្រែនតែប៉ុណ្ណោះ។

បទពិចារណកថា នៅក្នុងសារព័ត៌មាន Rossiyskaya Gazetaបានហៅការផ្ទុះកំហឹងជាសកលជុំវិញយានដ្រូនរបស់រុស្ស៊ីរំលោភចូលដែនដីរបស់សមាជិកសម្ព័ន្ធយោធាណាតូ ថាជាផ្នែកនៃការពង្រីកអំពើអាក្រក់របស់ទីក្រុងមូស្គូ ខណៈដែលខ្លួនក៏ចោទប្រកាន់ប្រទេសប៉ូឡូញពីបទបង្ករឿងតាមរយៈការប្រើប្រាស់វោហារផងដែរ។ 

វិមានក្រឹមឡាំងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានច្រានចោលសេចក្តីថ្លែងការណ៍របស់ទីក្រុងវ៉ាសូវី និងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀតអំពីការបាញ់ទម្លាក់យានដ្រូនរបស់រុស្ស៊ីលើរដ្ឋសមាជិកណាតូ         ប៉ូឡូញ ថាគ្មានអ្វីថ្មីទេ ហើយបាននិយាយថាទីក្រុងមូស្គូនឹងមិនធ្វើអត្ថាធិប្បាយបន្ថែមលើស្ថានភាពនេះឡើយ។

ប្រទេសប៉ូឡូញ អ៊ុយក្រែន និងលីទុយអានី នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោសរុស្ស៊ីជុំវិញការលុកលុយដោយយានដ្រូនកាលពីថ្ងៃពុធ ចូលក្នុងដែនអាកាសប៉ូឡូញ ដោយហៅថាជាការបង្កហេតុដោយចេតនា និងមិនធ្លាប់មាន។

ទីក្រុងមូស្គូបានច្រានចោលការចោទប្រកាន់ដែលថា ខ្លួនមានចេតនាកំណត់គោលដៅលើប៉ូឡូញ ហើយក្រុមអ្នកឃោសនារបស់វិមានក្រឹមឡាំង បានលើកឡើងថា រុស្ស៊ីកំពុងត្រូវបានរងការចោទប្រកាន់ដោយអយុត្តិធម៌ ខណៈសម្ព័ន្ធមិត្តណាតូបង្ហាញការព្រួយបារម្ភអំពីការកើនឡើងនៃសង្គ្រាមនៅអ៊ុយក្រែន ថាអាចហៀរចេញ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        5
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        12
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm