ការផលិតទំនិញបម្រើតម្រូវការក្នុងស្រុក ចាប់ផ្តើមមាននិន្នាការកើនឡើង

2025/09/12 07:41:36 pm        438

ការផលិតទំនិញបម្រើតម្រូវការក្នុងស្រុកបច្ចុប្បន្ន ចាប់​ផ្តើម​មាន​និន្នាការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ ខណៈក្រុមហ៊ុន ឬ សហគ្រាសក្នុងស្រុក កាន់តែមានមូលដ្ឋានរឹងមាំ ស្របពេល​ដែល​ប្រជា​ជន​កម្ពុជា ចាប់ផ្តើមផ្តល់តម្លៃដល់ផលិតផលក្នុងស្រុក ខ្ពស់ជាងផលិតផលនាំចូលពីបរទេស ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​ថ្លែងក្នុងពិធីបើក "ការតាំងពិព័រណ៌ផលិតផលខ្មែរ ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ ពង្រឹង និង​ពង្រីក​សមត្ថភាពផលិតក្នុងស្រុក” នៅថ្ងៃ ទី១១ ខែកញ្ញា ម្សិលមិញថា ក្នុងឆ្នាំ២០២៥នេះថា កម្ពុជា​មាន​ទីផ្សារ​បើក​ចំហរដែលមានលក្ខណៈប្រកួតប្រជែង រវាងផលិត ផលក្នុងស្រុក និង​ផលិត​ផល​​​នាំ​ចូលពីបរទេស។ ក្នុងន័យនេះប្រជាជនកម្ពុជា មានសិទ្ធិជ្រើសរើសទំនិញគ្រប់ប្រភេទ ទៅ​តាម​តម្រូវការរបស់ខ្លួន ដោយផ្អែកលើតម្លៃ អនាម័យ គុណភាព និងបរិមាណ ជា​កត្តា​ចម្បង​ក្នុង​ការ​សម្រេច​ចិត្ត​ទិញ ឬការប្រើប្រាស់ ផលិតផលណាមួយ ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បន្តថា បច្ចុប្បន្នការផលិតទំនិញ ដើម្បីបម្រើតម្រូវការក្នុងស្រុក ចាប់​ផ្តើម​មាននិន្នាការកើន ឡើងគួរឲ្យកត់សម្គាល់ ខណៈក្រុមហ៊ុន ឬសហគ្រាសក្នុងស្រុក ​ក៏​កាន់​តែ​មាន​មូល​ដ្ឋានរឹងមាំជាងមុនជាបណ្តើរៗ ស្របពេល ដែលប្រជាជនកម្ពុជា ចាប់ផ្តើម​ផ្តល់​តម្លៃ​ដល់​ផលិត​ផល​ក្នុងស្រុក ខ្ពស់ជាងផលិតផលនាំចូលពីបរទេស។ ជាការពិតផលិតផល ក្នុងស្រុកមាន​ច្រើន​ប្រភេទ​រួមមាន៖ ផលិតផល និងម្ហូបអាហារកែច្នៃ, ចំណីអាហារ, គ្រឿងទេស, គ្រឿង​ឧប​ភោគ​-បរិភោគ, គ្រឿងសម្អាង, កសិផល, វត្ថុប្រើប្រាស់ក្នុងឧស្សាហកម្ម, និងផលិត​ផល​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ជា​ច្រើន​ទៀត ដែលអាចផ្គត់ផ្គង់តម្រូវ ការក្នុងស្រុក និងអាចជំនួសផលិតផល​នាំ​ចូល​បាន​ច្រើន​។ ​ជាក់ស្តែងស្ថិតក្នុងស្ថានភាពនៃការបង្កអរិភាព ពីសំណាក់ប្រទេស ជិតខាង បច្ចុប្បន្ន​ផលិតករ ឧស្សាហករ និងសិប្បករក្នុងស្រុក បាននិងកំពុងបន្តខិតខំបង្កើត ពង្រឹង និង​ពង្រីក​ផលិត​កម្ម​។

សូមបញ្ជាក់ថា ក្នុងបរិការណ៍នេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ មើល​ឃើញ​នូវ​ឱកាស​ដ៏​វិសេស​ចំនួន​៣​សម្រាប់ក្រុមហ៊ុន និង សហគ្រាសក្នុងស្រុក ក្នុងនោះរួមមាន៖ ទី១. ឱកាសផ្សព្វផ្សាយ​ពី​ផលិត​ផល​ក្នុង​ស្រុកឲ្យកាន់តែទូលំទូលាយ និងមានការទទួល ស្គាល់ពីសំណាក់អ្នកប្រើប្រាស់, ទី២. ​ឱកាសពង្រឹង និងពង្រីកមូលដ្ឋានផលិតកម្មឲ្យបានសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវ ការ​រ​បស់ប្រជាជន, និងទី៣. ឱកាសស្វែងរក និងចាប់យកទីផ្សារបន្ថែម ។ យ៉ាងណាមិញ, ដើម្បី​អាច​ចាប់​យកឱកាសទាំងនេះ បានពេញលេញ, ក្រុមហ៊ុន និងសហគ្រាសក្នុងស្រុក ត្រូវខិត​ខំប​ង្កើត​ និងបង្កើនជំនឿទុកចិត្តខ្ពស់ ដល់អ្នកប្រើប្រាស់ក្នុងស្រុក តាមរយៈការផ្គត់ផ្គង់ទំនិញ ឬ​ការ​ផ្តល់​សេវា ដែលមានគុណភាព មានអនាម័យ និងមានថ្លៃសមរម្យ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm