មេបញ្ជាការអាល្លឺម៉ង់៖ កងទ័ពទីក្រុងប៊ែរឡាំង ត្រូវតែបង្កើនទំហំលើសទ្វេដង ដើម្បីទប់ការគំរាមកំហែងពីរុស្ស៊ី

2025/09/12 09:56:07 pm        145

មេបញ្ជាការយោធារបស់ទីក្រុងប៊ែរឡាំង និយាយក្នុងឯកសារសម្ងាត់មួយមើលឃើញដោយសារព័ត៌មានរ៉យទ័រ នៅថ្ងៃព្រហស្បតិ៍ (១១ កញ្ញា) ថា កងទ័ពអាល្លឺម៉ង់ ត្រូវតែបន្ថែមកម្លាំងទាហានសកម្ម ១០ម៉ឺននាក់ ដែលជាចំនួនលើសទ្វេដង ទៅក្នុងជួរយោធា ៦២.០០០នាក់ដែលមានស្រាប់របស់ខ្លួន ដើម្បីបំពេញតាមគោលដៅថ្មីរបស់អង្គការណាតូ ក្នុងបំណងជំរុញការត្រៀមខ្លួនទប់ទល់នឹងការគំរាមកំហែងកាន់តែខ្លាំងឡើងរបស់រុស្ស៊ី។

ប្រមុខទ័ពអាល្លឺម៉ង់ លោក Alfons Mais បានសរសេរក្នុងលិខិតមួយចុះថ្ងៃទី២ ខែកញ្ញា ផ្ញើទៅកាន់ប្រធានបុគ្គលិកការពារជាតិថា៖ «នេះជាភាពចាំបាច់សម្រាប់កងទ័ពដើម្បីត្រៀមខ្លួនឱ្យបានគ្រប់គ្រាន់សម្រាប់ធ្វើសង្គ្រាមនៅឆ្នាំ២០២៩ និងផ្តល់សមត្ថភាព ដែលអាល្លឺម៉ង់បានសន្យា (ដល់អង្គការណាតូ) នៅឆ្នាំ២០៣៥»។

លោក Mais បាននិយាយថា ការសម្រេចបាននូវគោលបំណងទាំងនេះគឺមិនអាចទៅរួចទេ ជាមួយនឹងកម្រិតបុគ្គលិកនាពេលបច្ចុប្បន្ន ដែលរួមមានកងទ័ពមិនសកម្មដល់ទៅ ៣៧.០០០នាក់។

ក្នុងតួលេខ ១០ម៉ឺននាក់នោះ លោក Mais បានអំពាវនាវឱ្យបង្កើនកងទ័ពសកម្មប្រហែល ៤៥.០០០នាក់ នៅឆ្នាំ២០២៩ ជាឆ្នាំដែលសម្ព័ន្ធណាតូដឹកនាំដោយសហរដ្ឋអាមេរិក និយាយថា ខ្លួនរំពឹងថា រុស្ស៊ីនឹងមានសមត្ថភាពវាយប្រហារទ្រង់ទ្រាយធំលើសម្ព័ន្ធយោធាលោកខាងលិចមួយនេះ។ ប្រមុខទ័ពរូបនេះបន្ថែមថា ក៏មានតម្រូវការសម្រាប់កងទ័ពសកម្មចំនួន ៤៥.០០០នាក់ទៀតនៅឆ្នាំ២០៣៥ ដើម្បីទប់ហានិភ័យ និងប្រមាណ ១ម៉ឺននាក់ដើម្បីពង្រឹងការការពារទឹកដី។ ទីក្រុងមូស្គូ បានបដិសេធឥតឈប់ឈរនូវចេតនាណាមួយដើម្បីបើកសង្គ្រាមប្រឆាំងនឹងណាតូ ឬសមាជិករបស់សម្ព័ន្ធយោធានេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        153
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        142
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm