តំណាងថ្មីរបស់ UNDP ប្រចាំកម្ពុជា ប្តេជ្ញា​ក្នុង​ការ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិ​ការ​លើ​ការ​អភិវឌ្ឍ​វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

2025/09/12 10:06:06 pm        169

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​អនុញ្ញាត​ឱ្យ​លោក​អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាងថ្មីរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និង​ពិភាក្សា​ការងារ​នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការងារ ក្នុងបំណង​ដើម្បី​ផ្លាស់​ប្ដូរ​​យោបល់​អំពីកិច្ចសហប្រតិបត្តិការរវាង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង UNDP ខណៈ​ដែលលោកទើបត្រូវបានតែងតាំងថ្មី។

ថ្លែង​ក្នុង​ឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្ដៅ និងអបអរសាទរចំពោះ លោក អេនរីកូ ហ្គាវេលីយ៉ា ដែល​ត្រូវ​បាន​តែង​តាំង​ជា​តំណាង​ថ្មី​ដោយ​បាន​កោត​សរសើរ​ចំពោះ​ភាព​ជា​ដៃ​គូ​របស់​ UNDP ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍន៍របស់កម្ពុជា។

បន្ថែម​ពី​នេះ ​ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសមិទ្ធផលដែលស្ថាប័នទាំងពីរ បាន​សម្រេច​កន្លង​មក​ និងកិច្ចសហប្រតិបត្តិការដែលកំពុងបន្តដំណើរការ ក៏ដូចជាការ​ស្វែង​រក​កិច្ច​សហ​ប្រតិបត្តិ​ការ​ថ្មីៗបន្ថែមទៀតដើម្បីជំរុញវឌ្ឍនភាពក្នុងវិស័យការងារ សន្តិសុខសង្គម និង​ការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​។

ចំណែកឯ លោក អេនរីកូ ហ្គាវេលីយ៉ា ដែលជាតំណាងថ្មីរបស់ UNDP បានថ្លែង​អំណរ​គុណ​ចំពោះ​​ការ​ស្វាគមន៍ដ៏កក់ក្តៅរបស់ឯកឧត្តមរដ្ឋមន្ត្រី និងបានលើក​ឡើង​នូវ​ការ​ប្តេជ្ញា​ចិត្ត​នៃ​ស្ថាប័ន​របស់​លោក​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​តាម​រយៈ​ការ​លើក​កម្ពស់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​បរិយាបន្ន​ក្នុង​វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ជាមួយគ្នានេះ មុននឹងបញ្ចប់កិច្ចពិភាក្សា ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បាន​បញ្ជាក់​ពី​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​របស់​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការបន្តកិច្ច​សហ​ប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ UNDP ហើយជឿជាក់ថា UNDP គឺជាដៃគូយ៉ាងជិតស្និទ្ធរបស់កម្ពុជា ក៏​ដូច​ជា​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការជំរុញឲ្យមានការអភិវឌ្ឍបន្ថែមទៀតនៅកម្ពុជា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm