សហគ្រិនខ្មែរសហការជាមួយសាកលវិទ្យាល័យជាតិមានជ័យ ដើម្បីដំណើរការកម្មវិធី UnipreneurCamp កម្រងទី៥

2025/09/12 10:14:40 pm        160

បន្ទាយមានជ័យ ៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៥ សហគ្រិនខ្មែរ (Khmer Enterprise) បាន​ចាប់​ផ្ដើមជាផ្លូវការនូវកម្មវិធី Unipreneurcamp កម្រងទី ៥ ដែលជាផ្នែកមួយ​នៃ​កម្ម​វិធី​សហគ្រិន​មហាវិទ្យាល័យ រដូវកាលទី៣។

ដែលកម្មវិធី UnipreneurCamp កម្រងទី ៥ នៅសាកលវិទ្យាល័យជាតិមានជ័យ ក្រោមវត្តមាន​ លោក ង៉ោ ច័ន្ទនរៈ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យជាតិមានជ័យ តំណាងឯកឧត្តម ជា សឿន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិមានជ័យ និងកញ្ញា ហ៊ុន ស្រីណាង តំណាង​ពី​សហ​គ្រិន​ខ្មែរ គណៈគ្រប់គ្រង សាស្ត្រាចារ្យ និស្សិតនៃសាកល​វិទ្យាល័យ​ជាតិ​មាន​ជ័យ និង​មាន​សិក្ខា​កម្ម​សិស្ស​និស្សិត​ចូលរួមសរុបប្រមាណជាង ៣៥០ នាក់មកពីគ្រឹះ​ស្ថាន​ឧត្តម​សិក្សា​ចំនួន​១៥​ ដើម្បីប្រែក្លាយគំនិតថ្មីៗរបស់ពួកគេឲ្យក្លាយជាគំរូអាជីវកម្មដ៌ល្អប្រសើរ។

ឯកឧត្តម បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជា​នាយក​ប្រតិបត្តិ នៃ​សហគ្រិន​ខ្មែរ បានមានប្រសាសន៍ថា គម្រោងសហគ្រិនមហាវិទ្យាល័យរដូវកាលទី៣ “UnipreneurCamp មិន​មែនត្រឹមតែជាវគ្គបណ្តុះបណ្តាលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងផ្តួចផ្តើម​សម្រាប់​បើក​ផ្លូវ​ដល់​សិស្សនិ​ស្សិត​សាកល​វិទ្យាល័យ​ដែល​ចង់​ក្លាយ​ជា​អ្នក​ដឹក​នាំ​អាជីវកម្ម​ជំនាន់​ក្រោយ​ផងដែរ។ នៅរដូវកាលទី ៣ សហគ្រិនខ្មែរកំពុងពង្រីកសក្តានុពលនៃគម្រោងនេះ ទៅ​កាន់​យុវជន​ដែល​មានទេពកោសល្យ នៅគ្រប់ទីកន្លែងទាំងអស់ទូទាំងប្រទេស។"

នៅក​ម្មវិធី UnipreneurCamp កម្រងទី ៥ នេះ និស្សិត​ត្រូវ​ចូល​រួម​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​រយៈ​ពេល ៣ថ្ងៃ ផ្តោតសំខាន់លើមូលដ្ឋានគ្រឹះនៃសហគ្រិនភាព ដូចជា៖ ការដោះស្រាយបញ្ហា ការ​បង្កើត​ផលិត​ផលការធ្វើបទបង្ហាញ និងការបង្កើតក្រុម។ ជាមួយនឹង ការណែនាំពីគ្រូបង្វឹក ក្រុម​និស្សិត​នីមួយៗ បានបង្កើតដំណោះស្រាយធុរៈកិច្ចថ្មីមួយ ដែលអាចដោះ​ស្រាយ​បញ្ហា​ដែល​ពិភព​លោក​កំពុង​ប្រឈមជាក់ស្តែង។កម្មវិធីនេះត្រូវបញ្ចប់ជាមួយនិងការប្រកួតប្រជែង តាម​រយៈ​ការ​ធ្វើ​បទ​បង្ហាញ​របស់​ក្រុម​និស្សិត​ដែល​ត្រូវ​បាន​វាយ​តម្លៃ​ពី​គណៈកម្មការ​ដែល​មាន​ជំនាញ​មក​ពី​វិស័យ​ផ្សេង​ៗ​។ ក្រុមឆ្នើមនឹងទទួលបានរង្វាន់ជាសាច់ប្រាក់ឧបត្ថម្ភដោយសហគ្រិនខ្មែរ។

លោក ង៉ោ ច័ន្ទនរៈ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យជាតិមានជ័យ បាន​មាន​ប្រសាសន៍​ថា សាកលវិទ្យាល័យជាតិមានជ័យមិនត្រឹមតែផ្តោតទៅលើការបង្រៀន និង​ការ​ស្រាវ​ជ្រាវ​ប៉ុណ្ណោះ​ទេ ​សាកលវិទ្យាល័យក៍ មានបេសកម្មតម្រង់ទិស និងអភិវឌ្ឍន៍​សមត្ថភាព​និស្សិត​លើ​ការ​ស្រាវ​ជ្រាវ​ដោយ​ផ្សារភ្ជាប់ ជាមួយឧស្សាហកម្មទីផ្សារការងារ ដើម្បីចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចក្នុ​ង​ខេត្ត​បន្ទាយមានជ័យ និងខេត្តជាប់ព្រំប្រទល់ផងដែរ។

លោកបន្ថែមថា កម្មវិធីដែល​បាន​រៀប​ចំ​ដំណើរ​ការ​នាព្រឹក​នេះគឺ​ជា​ផ្នែក​មួយ​របស់​កម្ម​វិធី​សហ​គ្រិន​មហា​វិទ្យាល័យ (UniPreneur) ដែលបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់នវានុវត្តភាព និង​សហ​គ្រិនភាព។ កម្មវិធីថ្ងៃនេះមិនមែនត្រឹមតែចែករំលែកនូវចំណេះដឹងប៉ុណ្ណេះទេ តែ​ឱកាស​មួយ​ក្នុង​ការ​កសាង​ទំនាក់ទំនងថ្មីៗ ការរៀនសូត្រពីពីគ្នាទៅវិញទៅមករវាងនិស្សិតនិងនិស្សិត និង​ការ​ក្លាយ​ជា​អ្នក​ដឹក​នាំ​ដែល​មាន​ទំនួលខុសត្រូវ លើវិស័យ ធុរកិច្ច ទៅ​កាន់​និស្សិត​ហើយ​ក៏​បាន​ជួយ​គំនិត​ច្នៃ​ប្រឌិតរបស់និស្សិតឱ្យក្លាយ ទៅជាផលិតផល ឬសេវាកម្មណាមួយ បាន​ជួយ​ដោះ​ស្រាយ​បញ្ហា​ប្រឈមប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ វិស័យសាធារណៈ និងវិស័យឯកជនជាដើម៕ អត្ថបទ៖  ឃិន សារិទ្ធ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm