សភាពស្ងប់ស្ងាត់កើតមាននៅរដ្ឋធានីកដ្ឋម៉ាន់ឌូវិញ ខណៈអតីតប្រធានតុលាការកំពូលគ្រោងក្លាយជានាយករដ្ឋមន្រ្តីស្តីទីនេប៉ាល់

2025/09/12 10:44:55 pm        106

នៅព្រឹកថ្ងៃសុក្រនេះ សភាពស្ងប់ស្ងាត់បានកើតមាននៅក្នុងទីក្រុងកដ្ឋម៉ាន់ឌូ រយៈពេលច្រើនថ្ងៃនៃបាតុកម្មប្រឆាំងអំពើពុករលួយដ៏តានតឹង ដែលបានសម្លាប់មនុស្សយ៉ាងហោច ៥១នាក់ ក្នុងសប្តាហ៍នេះ ក្នុងនោះ មនុស្សជាង ១.៣០០នាក់ បានរងរបួស ហើយនិងនាំឲ្យមានការលាលែងពីតំណែងរបស់លោកនាយករដ្ឋមន្រ្តី K.P. Sharma Oli ។

ទាហានបានបន្តល្បាតតាមដងផ្លូវដ៏ស្ងប់ស្ងាត់នៅក្នុងទីក្រុង ខណៈរថយន្តរងការឆាបឆេះ និងកម្ទេចកម្ទីរាយប៉ាយនៅតាមទីកន្លែងជាច្រើន ។ នៅអគារ Singha Durbar ដែលជាការិយាល័យរបស់នាយករដ្ឋមន្រ្តី និងក្រសួងជាច្រើនទៀត កងទ័ពត្រូវបានគេមើលឃើញនាំគ្នាលុបគំនូរលើជញ្ជាំង ។

លោកស្រី Sushila Karki ដែលជាអតីតប្រធានតុលាការកំពូលនេប៉ាល់ ទំនងជាត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីស្តីទី ។ នេះបើយោងតាមប្រភពជិតស្និតនឹងបញ្ហានេះ បានទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅថ្ងៃសុក្រនេះ ។

លោក Kamal Giri គឺជាសកម្មជនមួយរូប ចាត់ទុកការតែងតាំងលោកស្រី Karki ជាមេដឹកនាំស្តីទី ថាជារឿងគួរឲ្យកោតសរសើរពិតប្រាកដមួយ ។

ចលាចលដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ នៅប្រទេសក្រីក្រតំបន់ភ្នំហិម៉ាឡៃមួយនេះ បង្កឡើងដោយសារបំរាមព័ត៌មានសង្គម ដែលត្រូវបានប្រកាសកាលពីសប្តាហ៍មុន ប៉ុន្តែវាបានថមថយទៅវិញ ក្រោយមនុស្ស ១៩នាក់ បានស្លាប់កាលពីថ្ងៃចន្ទ ពេលដែលនគរបាលបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់គ្រាប់កាំភ្លើងកៅស៊ូ ដើម្បីគ្រប់គ្រងហ្វូងមនុស្ស ។

អគាររដ្ឋាភិបាលជាច្រើន ចាប់ពីអគារតុលាការកំពូល រហូតដល់ផ្ទះសម្បែងរបស់រដ្ឋមន្រ្តី រួមទាំងផ្ទះរបស់លោក Oli និងអគារសភា ត្រូវបានដុតបំផ្លាញផងដែរ នៅក្នុងបាតុកម្មកាលពីថ្ងៃអង្គារ ក្នុងនោះ ភាពរំជើបរំជួលបានស្រាកស្រាន្តទៅវិញខ្លះ បន្ទាប់ពីការលាលែងពីតំណែងរបស់លោក Oli ៕


អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm