ការតវ៉ាទូទាំងប្រទេសបារាំង ធ្វើឲ្យថ្ងៃកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីថ្ងៃដំបូងធ្លាក់ក្នុងភាពចលាចល

2025/09/12 11:24:20 pm        283

យុទ្ធនាការតវ៉ា «Block Everything» (រាំរាំងគ្រប់យ៉ាង) នៅទូទាំងប្រទេស បានបង្ហាញពីបញ្ហាប្រឈម សម្រាប់លោកប្រធានាធិបតី Emmanuel Macron ហើយវាបានប្រែក្លាយថ្ងៃដំបូងរបស់លោក Sébastien Lecornu ក្នុងនាមជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេស ស្ថិតក្នុងភាពច្របូកច្របល់។

ថ្វីត្បិតការតវ៉ាមិនអាចបិទគ្រប់យ៉ាងដូចក្រុមបាតុករចង់បានក៏ដោយ ក៏ការតវ៉ានៅតែអាចធ្វើឲ្យផ្នែកខ្លះនៃជីវិតប្រចាំថ្ងៃជួបការរំខាន និងបង្កជាបញ្ហានៅកន្លែងជាច្រើនទូទាំងប្រទេស។ ដើម្បីទប់ទល់នឹងចលនាតវ៉ានេះ កម្លាំងនគរបាលចំនួន ៨០.០០០នាក់ ត្រូវបានដាក់ពង្រាយ ខណៈកម្ដៅចាប់ផ្តើមកើនឡើង។

បើយោងសេចក្ដីរាយការណ៍ពីទូរទស្សន៍ BFM TV របស់បារាំង កាលពីថ្ងៃព្រហស្បតិ៍ (ទី១១ ខែកញ្ញា) បានឲ្យដឹងថា អាជ្ញាធរបារាំងបានចាប់ខ្លួនមនុស្សចំនួន ៦៧៥នាក់យ៉ាងតិច នៅទូទាំងប្រទេស ក្នុងអំឡុងពេលមានបាតុកម្ម «Block Everything» (រារាំងគ្រប់យ៉ាង) កាលពីថ្ងៃទី១០ ខែកញ្ញា ដោយ ១៨០នាក់ត្រូវបានឃុំខ្លួន នៅក្នុងតំបន់ក្រុងប៉ារីសតែមួយគត់។ ហើយបើយោងតាមក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្នុងចំណោមអ្នកត្រូវបានចាប់ខ្លួនទាំងនោះ ៥៤៩នាក់ ត្រូវបាននាំទៅឃុំខ្លួន នៅក្នុងមន្ទីរឃុំឃាំងរបស់នគរបាល បន្ទាប់ពីមានឧប្បត្តិហេតុ នាពេលយប់ ចន្លោះថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។

ស្នងការនគរបាលក្រុងប៉ារីស លោក Laurent Nunez បានរាយការណ៍ថា ការចាប់ខ្លួនថ្មី ត្រូវបានធ្វើឡើង បន្ទាប់ពីមានការប៉ះទង្គិចគ្នា នៅក្នុងរដ្ឋធានី ជាពិសេសនៅទីលាន Place des Fetes (ផ្លាស់ ដេ ហ្វែត)។ លោក Nunez បានពណ៌នាអំពីចលនាតវ៉ាថា ជា «ការប៉ុនប៉ងបរាជ័យ» ដោយកត់សម្គាល់ថា គ្មានការបិទផ្លូវធំណាមួយកើតឡើងនោះឡើយ ទោះបីជាព្យាយាមជាច្រើនដងក៏ដោយ។ លោក Nunez បានប្តេជ្ញាថាអាជ្ញាធរនឹងបន្តរក្សា «ការប្តេជ្ញាចិត្តដូចគ្នា ការប្រុងប្រយ័ត្នដូចគ្នា គោលការណ៍ដូចគ្នា» ដើម្បីទប់ស្កាត់ការបិទផ្លូវ នៅប៉ុន្មានថ្ងៃខាងមុខ និងប៉ុន្មានសប្តាហ៍ខាងមុខ។ បន្ទាប់ពីជាប់ឆ្នោតឡើងវិញ នៅឆ្នាំ២០២២ លោក Macron បានប្រឈមនឹងការមានកំហឹងយ៉ាងខ្លាំងក្លា ពាក់ព័ន្ធកំណែទម្រង់ប្រាក់សោធននិវត្តន៍ និងភាពចលាចលទូទាំងប្រទេស និងកុបកម្មនៅឆ្នាំ២០២៣ បន្ទាប់ពីនគរបាលបានបាញ់សម្លាប់ក្មេងជំទង់ម្នាក់ នៅជាយក្រុងប៉ារីស៕

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        25
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        25
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        240

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm