សារព័ត៌មាន Sankei បានរាយការណ៍នៅថ្ងៃសុក្រ (ទី១២ ខែកញ្ញា) នេះថា រដ្ឋមន្ត្រីកសិកម្មរបស់ប្រទេសជប៉ុន លោក Shinjiro Koizumi មានបំណងឈរឈ្មោះនៅក្នុងការបោះឆ្នោតជ្រើសរើសប្រមុខបន្ទាប់នៃគណបក្សប្រជាធិបតេយ្យសេរីនិយម (LDP)។

គណបក្ស LDP នឹងជ្រើសរើសមេដឹកនាំថ្មី នៅថ្ងៃទី៤ ខែតុលា ដើម្បីជំនួសលោកនាយករដ្ឋមន្ត្រី Shigeru Ishiba ដែលចាកចេញពីតំណែង តាមរយៈដំណើរការបោះឆ្នោតទ្រង់ទ្រាយធំពេញលេញ ជាជាងនីតិវិធីបោះឆ្នោតបែបសាមញ្ញ។
លោក Koizumi ដែលជាកូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រី លោក Junichiro Koizumi មានភាពលេចធ្លោ ក្នុងនាមជារដ្ឋមន្ត្រីកសិកម្មរបស់លោក Ishiba ដែលមានភារកិច្ចទប់ស្កាត់ការឡើងថ្លៃអង្ករ។

លោក និងលោកស្រី Sanae Takaichi ជាអ្នកនយោបាយពេញដោយបទពិសោធន៍ ដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រាយការណ៍ថា បានសម្រេចចូលរួមឈរឈ្មោះនោះ ត្រូវបានគេមើលឃើញថា ជាអ្នកនាំមុខគេ ក្នុងការប្រជែងតំណែងនេះ៕