មន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលចុះពិនិត្យ និងវាយតម្លៃការផ្តល់ប័ណ្ណសមធម៌ ដល់ពលរដ្ឋក្រីក្រ នៅខេត្តសៀមរាប

2022/01/26 10:24:35 pm        996

សៀមរាប៖ មន្ដ្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះសង្កេត និងពិនិត្យវាយតម្លៃការផ្តល់ប័ណ្ណសមធម៌ និងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានលើកឡើងថា ការចុះសង្កេត និងពិនិត្យវាយតម្លៃនេះ ជាសកម្មភាពជាប្រចាំរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ នៅតាមមូលដ្ឋាន ទាំងនៅទីក្រុង ទីប្រជុំជន និងទីជនបទ ដើម្បី​ធានា​បាន​នូវប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងការកំណត់គ្រួសារគោលដៅ និងការអនុវត្ត​កម្មវិធីជំនួយសង្គមរបស់រាជរដ្ឋាភិបាល ​ដែលកំពុងអនុវត្តក្រោមការដឹកនាំ និងសម្របសម្រួល​របស់​ក្រុមប្រឹក្សាជាតិគាំពារសង្គម។

ឯកឧត្តម បានលើកឡើងថា ប័ណ្ណសមធម៌នេះ ត្រូវបាន​ផ្ដល់ជូនគ្រួសារ ដែល​មាន​ភាពខ្វះខាត​ក្នុង​ជីវភាព និងងាយរងគ្រោះរយៈពេលជាង ១៣ឆ្នាំហើយ សម្រាប់កំណត់គោលដៅ​នៃ​ការផ្ដល់​ការ​គាំពារ​ពលរដ្ឋដែលខ្វះខាត ជាពិសេសផ្ដោតលើសេវាសុខាភិបាល ​ដោយរដ្ឋជាអ្នកចេញថ្លៃព្យាបាល និង​ចំណាយពាក់ព័ន្ធផ្សេងជំនួស ក្នុងបរិបទនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ​ជាពិសេស នៅ​ក្នុងអំឡុងពេលនៃការរីករាលដាលនៃកូវីដ-១៩។

គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលត្រូវបាន​កំណត់​អត្តសញ្ញាណ​ និងមាន​បណ្ណសមធម៌ បាននឹង​កំពុង​ទទួលការគាំពារ ​និងការផ្ដល់ប្រាក់ឧបត្ថម្ភពីរដ្ឋ។

ឯកឧត្ដម​បញ្ជាក់ថា ប្រព័ន្ធកំណត់អត្តសញ្ញាណនេះ​​ត្រូវបានកែលម្អជាបន្តបន្ទាប់ និងដាក់ឱ្យ​អនុវត្ត​នូវ​យន្តការ​តាមការស្នើសុំផងដែរ។

ឯកឧត្តម បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខកុមារា គង់ សីហា ដែលត្រូវបានមហាជនចាប់​អារម្មណ៍​ខ្លាំង ​បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ​នៃព្រះរាជាណាចក្រកម្ពុជា បាន​បង្ហោះលើបណ្តាញសង្គម ​កាលពីពេលកន្លងទៅនេះ។

ឯកឧត្ដម បានបន្ថែមថា ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន និងសប្បុរសជននានា ស្ថានភាពគ្រួសារកុមារ គង់ សីហា មានភាពល្អប្រសើរច្រើនជាងមុន​ ហើយបច្ចុប្បន្នកុមាររូបនេះ កំពុងតែទទួលបានការរៀនសូត្រយ៉ាងពេញលេញ​ នៅក្នុងសាលាបឋមសិក្សាជ័យ​ នៃឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

បន្ថែមពីនេះ គ្រួសារ កុមារ គង់ សីហា ក៏ជាគ្រួសារក្រីក្រមួយក្នុងចំណោមគ្រួសារក្រីក្រដទៃទៀត ដែលមានបណ្ណសមធម៌ និងកំពុងទទួលបានប្រាក់ឧបត្ថម្ភជាទៀងទាត់ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការ​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើនផ្សេងទៀត​ពី​បណ្ណសមធម៌នេះ។

ជាមួយគ្នានោះ ក្រុមការងារក៏បានទៅពិនិត្យមើលជីវភាព ​និងការរស់នៅរបស់ប្រជាពលរដ្ឋ ដែល​បានផ្លាស់ទីលំនៅពីតំបន់មាត់ស្ទឹងក្រុងសៀមរាប ទៅរស់នៅដីដែលរដ្ឋផ្ដល់ឱ្យនៅភូមិរុនតា​ឯកផងដែរ៕ អត្ថបទ៖ ឈិត សាវី

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        143
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm