ភ្លៀងធ្លាក់ និងខ្យល់ខ្លាំង នៅតំបន់ក្រុងតូក្យូ បណ្ដាលឲ្យមានអ្នកស្លាប់ម្នាក់ និងរបួសម្នាក់

2025/09/12 11:47:36 pm        358

ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឲ្យមានទឹកជំនន់នៅផ្នែកខ្លះនៃទីក្រុងតូក្យូ កាលពីថ្ងៃព្រហស្បតិ៍ (ទី១១ ខែកញ្ញា) ដោយភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំងនេះ ត្រូវបានគេជឿថា បានបណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស នៅឯចំណតកុងតឺន័រ។

នគរបាលក្នុងតំបន់ បានឲ្យដឹងថា បុរស ២នាក់ ត្រូវបានសង្កត់ដោយកុងទីន័រ ដែលបានរលំធ្លាក់នៅឯកំពង់ផែក្នុងតំបន់ Ota Ward នៃទីក្រុងតូក្យូ។ បុរសម្នាក់ក្នុងវ័យ ៤០ឆ្នាំដែលធ្វើការបញ្ជាម៉ាស៊ីនលើកកុងតឺន័រ ត្រូវបានគេប្រកាសថា ស្លាប់នៅនឹងកន្លែង ខណៈមិត្តរួមការងារក្នុងវ័យ ៦០ឆ្នាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយអាការរបួសមិនគំរាមកំហែងដល់អាយុជីវិតឡើយ។

សេវាកម្មដឹកជញ្ជូននានាក៏ត្រូវបានរំខានផងដែរ ក្នុងអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំងនេះ។ ក្រុមហ៊ុនរថភ្លើង JR Tokai បានឲ្យដឹងថា សេវាកម្មប្រព័ន្ធរថភ្លើង Shinkansen រត់រវាងទីក្រុងតូក្យូ និងខេត្តជិតខាង Kanagawa ត្រូវបានផ្អាកជាបណ្តោះអាសន្ន ដែលនាំឲ្យប៉ះពាល់ដល់អ្នកដំណើរប្រហែល ១០០.០០០នាក់។ ចំណែកក្រុមហ៊ុន JR East ក៏បានរាយការណ៍ពីការពន្យារពេលសេវារថភ្លើងមួយចំនួន នៅក្នុងរដ្ឋធានីដែរ។ អាកាសធាតុមានភ្លៀងធ្លាក់ខ្លាំង អមដោយព្យុះផ្គររន្ទះនេះ ក៏បានប៉ះពាល់ផងដែរដល់អាកាសយានដ្ឋាន Haneda របស់ទីក្រុងតូក្យូ ដែលបណ្តាលឲ្យមានការពន្យារពេល និងការលុបចោលសេវាកម្មមួយចំនួន។

ទីភ្នាក់ងារឧតុនិយមជប៉ុនបានឲ្យដឹងថា ផ្នែកនៃតំបន់ Setagaya របស់ទីក្រុងតូក្យូ បានជួបប្រទះនឹងកម្រិតទឹកភ្លៀង ៩២មីលីម៉ែត្រ ហើយតំបន់ Ota មានកម្រិតដល់ទៅ ៨៨,៥មីលីម៉ែត្រ ត្រឹមរយៈពេលតែមួយម៉ោង កាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ជាបរិមាណច្រើនបំផុតក្នុងកំណត់ត្រា សម្រាប់តំបន់នេះ។ ដោយផ្អែកលើការវិភាគតាមរ៉ាដា ទីភ្នាក់ងារនេះ បានប៉ាន់ប្រមាណថា តំបន់មួយចំនួន នៅភាគកណ្តាលទីក្រុងតូក្យូ បានមានកម្រិតទឹកភ្លៀងលើសពី ១០០មីលីម៉ែត្រ និងបានចេញសេចក្ដីព្រមានជាបន្តបន្ទាប់៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        122
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        115
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm