មនុស្សជាង ២លាននាក់ បានជម្លៀសខ្លួនចេញពីទឹកជំនន់ស្លាប់មនុស្សនៅប៉ាគីស្ថាន

2025/09/12 11:52:56 pm        330

ក្រុមអាជ្ញាធរ និយាយថា មនុស្សជាង ២លាននាក់ ត្រូវបានជម្លៀសចេញពីខេត្ត Punjab ប្រទេសប៉ាគីស្ថាន ស្របពេលដែលទឹកជំនន់ បានវាយប្រហារតំបន់ភាគខាងកើតប្រទេសមួយនេះ ។

លោក Inam Haider Malik គឺជាប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិប៉ាគីស្ថាន និយាយប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្ស ១៥ម៉ឺននាក់ផ្សេងទៀត ត្រូវបានជម្លៀសខ្លួននៅខេត្ត Sindh ហើយលោកបានព្រមានថា ចំនួនមនុស្សជម្លៀសខ្លួនអាចនឹងកើនឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

យោងតាមការធ្វើបច្ចុប្បន្នពីអង្គភាពសុខាភិបាលអន្តរជាតិនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ភ្លៀងមូសុងវស្សា បានសម្លាប់មនុស្សជាង ៩០០នាក់ នៅទូទាំងប្រទេសប៉ាគីស្ថាន ចាប់តាំងពីចុងខែមិថុនារហូតមក ។

បម្រែបម្រួលអាកាសធាតុ បានធ្វើឲ្យទឹកជំនន់កាន់តែអាក្រក់ទៅនៅប្រទេសប៉ាគីស្ថាន ពេលដែលភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យទឹកទន្លេរឡើងប្រៀបច្រាំង ប៉ុន្តែក្រុមអ្នករិះគន់ បានដាក់ការស្តីបន្ទោសផងដែរលើកង្វះខាតការវិនិយោគរបស់រដ្ឋាភិបាលលើការកាត់បន្ថយគ្រោះមហន្តរាយ ដូចជាប្រព័ន្ធប្រកាសអាសន្នល្អប្រសើរជាងនេះ និងហេដ្ឋារចនាសម្ព័ន្ធជាដើម ។

ទឹកជំនន់ដែលបានបំផ្លិចបំផ្លាញតំបន់កសិកម្ម និងផ្ទះសម្បែងប្រជាពលរដ្ឋ បានធ្វើឲ្យប្រជាពលរដ្ឋមានការខកចិត្តជាខ្លាំង ក្នុងនោះ ៤០ភាគរយនៃពួកគេរស់នៅក្រោមបន្ទាត់ក្រីក្រ ។

ប្រជាពលរដ្ឋរស់នៅក្នុងតំបន់រងផលប៉ះពាល់ខ្លាំងបំផុតនៅខេត្ត Punjab និយាយប្រាប់ BBCថា គ្រួសារជាច្រើន បានសម្រេចចិត្តបន្តស្នាក់នៅក្នុងផ្ទះ ដើម្បីការពារទ្រព្យសម្បត្តិរបស់ពួកគេ បើទោះបីជាមានហានិភ័យខ្ពស់នៃទឹកជំនន់ក៏ដោយ ។

ក្រុមជួយសង្រ្គោះបានធ្វើដំណើរពីផ្ទះមួយទៅកាន់ផ្ទះមួយទៀត ដើម្បីជម្លៀសអ្នកភូមិ និងសត្វចិញ្ចឹមរបស់ពួកគេតាមទូក ប៉ុន្តែវិធីសាស្រ្តបែបនេះ ប្រឈមហានិភ័យផងដែរសម្រាប់ពួកគេ ពេលដែលទូកតូចៗត្រូវទប់ទល់នឹងចរន្តទឹកហូរខ្លាំង ។

គួរឲ្យដឹងថា មនុស្ស ៩នាក់ បានស្លាប់កាលពីថ្ងៃអង្គារ ក្រោយទូកជួយសង្រ្គោះដឹកជនរងគ្រោះទឹកជំនន់ បានក្រឡាប់នៅក្នុងទន្លេ Indus។ កាលពីរយៈប៉ុន្មានថ្ងៃមុននេះ មនុស្ស ៥នាក់ បានស្លាប់នៅក្នុងឧបទ្ទេវហេតុស្រដៀងគ្នានៅតំបន់ជាយក្រុង Jalalpur Pirwala ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm