យន្តហោះជួលដឹកកម្មករកូរ៉េខាងត្បូង ៣០០នាក់ ដែលត្រូវបានឃាត់ខ្លួននៅក្នុងការវាយឆ្មក់អន្តោប្រវេសន៍សហរដ្ឋអាមេរិកទ្រង់ទ្រាយធំ នៅទីតាំងគម្រោងផលិតអាគុយរថយន្ត បានចុះចតនៅអាកាសយានដ្ឋាន Incheon របស់កូរ៉េខាងត្បូង នាថ្ងៃសុក្រនេះ ។
ការវិលត្រឡប់របស់ពួកគេ បានបញ្ចប់ការចរចាដ៏តានតឹងរយៈពេល ១សប្តាហ៍ដោយទីក្រុងសេអ៊ូល ដើម្បីឈ្នះការដោះលែងរបស់ពួកគេ ហើយនិងនាំពួកគេវិលត្រឡប់មកមាតុភូមិកំណើតវិញ ក្រោយពួកគេត្រូវបានចាប់ខ្លួនទៅឃុំឃាំងទាំងវ៉ៃខ្នោះ និងច្រវ៉ាក់ ដែលបានធ្វើមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តសំខាន់របស់សហរដ្ឋអាមេរិក ។
ធុរកិច្ចកូរ៉េខាងត្បូង ពិបាកស៊ូទ្រាំជាយូរមកហើយក្នុងការទទួលបានទិដ្ឋាការត្រឹមត្រូវសម្រាប់កម្មករជំនាញត្រូវការនៅទីតាំងគម្រោងមួយនេះ អស់រយៈពេលជាច្រើនខែមកហើយនៅពេលនោះ ដែលនាំឲ្យកម្មករខ្លះពឹងផ្អែកលើស្ថានភាពពុំច្បាស់លាស់នៃការអនុវត្តន៍ទិដ្ឋាការសហរដ្ឋអាមេរិក ។
យោងតាមការអះអាងរបស់រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងដែលបានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅក្នុងសប្តាហ៍នេះ បានឲ្យដឹងថា ប្រទេសទាំង ២ កំពុងពិនិត្យមើលលើការបង្កើតក្រុមការងារ ដើម្បីពិចារណាលើប្រភេទថ្មីនៃទិដ្ឋការសម្រាប់ពលរដ្ឋកូរ៉េខាងត្បូង ។
យន្តហោះជួលមួយគ្រឿងនេះ បានដឹកផងដែរកម្មករចិន ១០នាក់ពីចិន ៣នាក់ពីជប៉ុន និងជនជាតិឥណ្ឌូនេស៊ីម្នាក់ ៕