ចិញ្ចឹមត្រីអណ្ដែង ​និងដាំបន្លែលក្ខណៈគ្រួសារបែបធម្មជាតិ ​ជួយ​សន្សំសំចៃជីវភាព​និង​មាន​សុខភាព​ល្អ

2022/01/26 04:01:46 pm        683

កំពង់ឆ្នាំង៖ កសិករខ្លះនៅក្នុងភូមិបឹងលាជ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានប្រាប់ពីវិធីសន្សំសំចៃការចំណាយប្រចាំ និងមានសុខភាពល្អសម្រាប់ក្រុមគ្រួសារ គឺការដាំបន្លែ និងចិញ្ចឹមត្រី ជាលក្ខណៈគ្រួសារតាមបែបធម្មជាតិ។

កសិករម្នាក់ឈ្មោះ ចក់ ធឿន រស់នៅភូមិបឹងលាជ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា រយៈពេល៦ឆ្នាំមកហើយ ដែលលោកបានចាប់យកមុខរបរចិញ្ចឹមត្រីអណ្ដែង​ជា​លក្ខណៈគ្រួសារ ក្នុងស្រះប្លាស្ទិកតែពីរកូនស្រះតូចៗតែប៉ុណ្ណោះ អាចផ្គត់ផ្គង់ជីវភាពគ្រួសារបាន​ពេញមួយឆ្នាំគួបផ្សំ នឹងការដាំដុះបន្លែ និងចិញ្ចឹមមាន់ខ្លះទៀត គឺមិនបាច់ទៅរកទិញត្រីសាច់នៅ​ទីផ្សារឡើយ​ញឹកញាប់ឡើយ។

កសិកររូបនេះ បានឲ្យដឹងទៀតថា ការចិញ្ចឹមត្រីអណ្ដែងក្នុងស្រះប្លាស្ទិក តាមបែបធម្មជាតិ​ចំណាយ​ពេលប្រមាណបីខែ គឺនៅពេលដែលត្រី ចំនួនចាប់ពី៥ទៅ៧ក្បាល ​មានទម្ងន់មួយគីឡូក្រាម អាច ចាប់លក់បានហើយ និងបានថ្លៃពី៨ពាន់ ទៅ១ម៉ឺនរៀល ក្នុងមួយគីឡូក្រាម។

ដោយឡែក ការចិញ្ចឹមត្រីដោយឱ្យចំណីផលិត គឺពិតជាឆាប់ធំធាត់ជាងពិតមែន​ តែសាច់ត្រី មិនសូវ​មាន​រសជាតិទេ និងមិនមានសុវត្ថិភាពចំពោះសុខភាពនោះឡើយ ។

កសិករ ចក់ ធឿន បានអំពាវនាវដល់ប្រជាកសិករទាំងឡាយ កុំទុកដីឱ្យនៅទំនេរ ​សូម​សាកល្បង ចិញ្ចឹមត្រីអណ្តែងក្នុងស្រះប្លាស្ទិក ​ពិតមិនលំបាកឡើយ ​ដែល​អាច​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃបានល្អ ជាពិសេសការបរិភោគត្រីឱ្យចំណីធម្មជាតិ ​និង​បន្លែ​សុវត្ថិភាព គឺ​ពិតជា​ផ្តល់​សុខភាព​ល្អ​ដល់​ក្រុម​គ្រួសារ​យ៉ាងពិតប្រាកដ៕ អត្ថបទ៖ ហុង វាស្នា

អត្ថបទដែលទាក់ទង

ក្រសួងមុខងារសាធារណៈ រំលឹកដល់ក្រសួង-ស្ថាប័ន ផ្តល់សំណុំឯកសារ អំពី​ការ​ដំឡើង​ឋានន្តរ​ស័ក្តិ ថ្នាក់ តាមកម្រិតសញ្ញាបត្រជូនដល់មន្ត្រីរាជការស៊ីវិល មក​ឱ្យ​បា​​នយ៉ាង​យូរត្រឹម ដំណាច់​ខែ​សីហា​ឆ្នាំ២០២៥
2025/07/16 02:17:40 pm        1
មួយឆ្នាំកន្លងមកមន្រ្តីឧទ្យានុរក្សប្រើប្រាស់ប្រព័ន្ធផ្កាយរណប និងDrone ល្បាត ទប់ស្កាត់ និង​បង្រ្កាប​បទ​ល្មើសធនធានធម្មជាតិបាន ៧៧ករណី
2025/07/16 02:09:26 pm        1
សមាជិកសភាតួកគី៖ កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា-តួកគី​នឹង​ជួយ​ជំរុញ​ទំនាក់​ទំនង​ប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ
2025/07/16 01:47:23 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ព័ន្ធអារ៉ាប់ថ្កោលទោសចំពោះផែនការរបស់អ៊ីស្រាអែល ក្នុងការបង្កើត «ទីក្រុងមនុស្សធម៌» នៅហ្កាហ្សា

2025/07/16 02:58:28 pm
​មន្ត្រី UN ព្រមានពីហានិភ័យដល់ជនភៀសខ្លួនរាប់លាននាក់ ដែលត្រឡប់ទៅអាហ្វហ្គានីស្ថានវិញ
2025/07/16 02:49:51 pm
​ប្រធានាធិបតីចិន៖ SCO គួរតែកែលម្អយន្តការដើម្បីឆ្លើយតបនឹងការគំរាមកំហែងផ្នែកសន្តិសុខ
2025/07/16 02:47:21 pm
​ចិន ថ្កោលទោស 'ការបង្រៀន ១០ចំណុច' របស់មេដឹកនាំកោះតៃវ៉ាន់ ថាជាការបោកបញ្ឆោត និងបង្ករឿង
2025/07/16 02:38:49 pm
​រុស្ស៊ី ច្រានចោលពេលកំណត់ ៥០ថ្ងៃរបស់លោក Trump លើបទឈប់បាញ់អ៊ុយក្រែន ថាមិនអាចទទួលយកបានទេ
2025/07/16 02:33:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/07/15 07:27:03 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/07/10 01:19:54 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/07/14 01:26:35 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/07/10 04:01:15 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am