ប៉ូឡូញ៖ ការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ី មិនមែនអចេតនា ក្រោយលោក Trump គិតថា អាចជាកំហុសឆ្គង

2025/09/13 12:31:27 am        166


នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បាននិយាយនៅថ្ងៃសុក្រ (ទី១២ ខែកញ្ញា) នេះថា ការលុកលុយរបស់យានដ្រូន ក្នុងសប្តាហ៍នេះ ចូលទៅក្នុងដែនអាកាសរបស់ប្រទេសរបស់លោក មិនមែនជាការធ្វើឡើងដោយមានកំហុសឆ្គងរបស់រុស្ស៊ីនោះឡើយ បើទោះជាប្រធានាធិបតីអាមេរិក លោក Donald Trump បានលើកឡើងថា ហេតុការណ៍នេះអាចកើតឡើងដោយចៃដន្យក៏ដោយ។

លោក Tusk បានរៀបរាប់នៅលើបណ្ដាញសង្គម X ថា៖ «យើងក៏ប្រាថ្នាចង់ឲ្យការវាយប្រហារដោយយានដ្រូនមកលើប៉ូឡូញ គឺគ្រាន់ជាកំហុសឆ្គងមួយប៉ុណ្ណោះ។ ប៉ុន្តែវាមិនមែនបែបនោះទេ។ ហើយយើងដឹងច្បាស់»។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃពុធ ប្រទេសប៉ូឡូញបានបាញ់ទម្លាក់យានដ្រូន នៅក្នុងដែនអាកាសរបស់ខ្លួន ដោយមានការគាំទ្រយន្តហោះយោធាពីសម្ព័ន្ធមិត្តណាតូរបស់ខ្លួន ដោយនេះជាលើកដំបូងដែលសមាជិកនៃសម្ព័ន្ធមិត្តយោធាលោកខាងលិចមួយនេះ ត្រូវបានគេដឹងថា បានបាញ់ទម្លាក់អាវុធបែបនេះ ក្នុងអំឡុងពេលមានសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន។

នៅព្រឹកថ្ងៃសុក្រ អនុរដ្ឋមន្ត្រីការពារជាតិ លោក Cezary Tomczyk ក៏បានធ្វើអត្ថាធិប្បាយ ជុំវិញការលើកឡើងរបស់លោក Trump ផងដែរ។ លោកបានប្រាប់ទូរទស្សន៍ក្នុងស្រុក Polsat News ថា៖ «ខ្ញុំគិតថា នេះគឺជាសារដែលគួរតែទៅដល់ប្រធានាធិបតី Trump នៅថ្ងៃនេះ នោះគឺថា មិនមានការសង្ស័យពីការមានកំហុសឆ្គងនឡើយ។ នេះគឺជាការវាយប្រហារដោយចេតនារបស់រុស្ស៊ី»។

តាមសំណើរបស់ប្រទេសប៉ូឡូញ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នឹងជួបប្រជុំគ្នានៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃសុក្រនេះ។ ក្រសួងការបរទេសប៉ូឡូញ បានឲ្យដឹងថា កិច្ចប្រជុំនេះនឹងចាប់ផ្តើមនៅម៉ោង ៣រសៀល ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៧យប់ ម៉ោងសកល)៕

អត្ថបទដែលទាក់ទង

សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        18
អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        14
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm