រដ្ឋមន្រ្តីការពារជាតិស៊ុយអែតលោក Pal Jonson និយាយថា ប្រទេសរបស់លោក នឹងផ្តល់ថវិកា ជិត ៧,៥ពាន់លានដុល្លារបន្ថែមទៀត សម្រាប់ការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន សម្រាប់រយៈពេល ២ឆ្នាំខាងមុខនេះ ហើយពួកគេត្រៀមខ្លួនរួចរាល់ផងដែរ ក្នុងការផ្តល់ប្រាក់កម្ចីបន្ថែមទៀតដល់ប៉ូឡូញ បើសិនជាពួកគេត្រូវការ ។
ភាគច្រើននៃការចំណាយនឹងត្រូវបែងចែកតាមរយៈការទិញគ្រប់គ្រងដោយទីភ្នាក់ងារសម្ភារៈការពារជាតិស៊ុយអែត ដូចជាសម្រាប់ប្រព័ន្ធកាំភ្លើងធំ Archer បន្ថែមទៀត គឺជាប្រភេទកាំភ្លើងធំដែលត្រូវបានប្រើប្រាស់រួចទៅហើយដោយទាហានអ៊ុយក្រែន នៅក្នុងសង្រ្គាមជាមួយរុស្ស៊ី ។
លោក Jonson និយាយប្រាប់សន្និសីទសារព័ត៌មានថា បន្ទាប់ពីការលុកលុយសង្ស័យយានដ្រូនរុស្ស៊ីលើដែនអាកាសប៉ូឡូញកាលពីថ្ងៃពុធ ស៊ុយអែតឈរខាងសាមគ្គីភាពជាមួយប៉ូឡូញ ហើយបានត្រៀមខ្លួនរួចរាល់ក្នុងការរួមចំណែកគ្រឿងយុទ្ធោបករណ៍ដល់ប្រទេសមួយនេះ បើសិនជាចាំបាច់ ។
លោកថា ការគាំទ្ររដ្ឋាភិបាលរបស់លោកសម្រាប់អ៊ុយក្រែន គឺមិនប្រែប្រួល ហើយគ្មានបញ្ហា ដែលវាជាអាជ្ញាកណ្តាលចំពោះសន្តិសុខអឺរ៉ុប ដូចដែលការឆ្លើយតបរបស់អ៊ុយក្រែនចំពោះការវាយលុករបស់រុស្ស៊ី ។
លោក Jonson និយាយទៀតថា លទ្ធផលសង្រ្គាមអ៊ុយក្រែន នឹងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខអឺរ៉ុប យ៉ាងហោចណាស់សម្រាប់មនុស្សមួយជំនាន់ខាងមុខ ។ ដូច្នេះហើយ សារៈសំខាន់នៃសង្រ្គាមមួយនេះ ហើយអ៊ុយក្រែនជាអ្នកឈ្នះ មិនមែនជារុស្ស៊ី វាពិតជាចាំបាច់ខ្លាំងណាស់សម្រាប់សន្តិសុខផ្ទាល់ខ្លួនរបស់ពួកយើង ៕