ក្រុមហាម៉ាសថ្កោលទោសការប៉ុនប៉ងធ្វើឃាតនៅទីក្រុង Doha និងបញ្ជាក់ឡើងវិញពីការតស៊ូ

2025/09/13 02:09:21 am        116

ក្រុមហាម៉ាសនិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលដែលមានគោលដៅលើក្រុមមេដឹកនាំរបស់ខ្លួននៅទីក្រុង Doha ប្រទេសកាតា កាលពីថ្ងៃអង្គារ នឹងពុំផ្លាស់ប្តូរលក្ខខណ្ឌក្រុមជីវពលប៉ាឡេស្ទីនមួយនេះ លើការបញ្ចប់សង្រ្គាមនៅហ្កាហ្សានោះឡើយ ។

លោក Fawzi Barhoum គឺជាមន្រ្តីមួយរូបរបស់ក្រុមហាម៉ាស និយាយនៅក្នុងសុន្ទរកថាបញ្ចេញតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារនេះ មានគោលដៅលើគណៈប្រតិភូចរចារបស់ខ្លួន ខណៈពួកគេពិភាក្សាលើសំណើបទឈប់បាញ់របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ។

អ្នកនាំពាក្យរូបនេះ បានអំពាវនាវឲ្យក្រុមមេដឹកនាំអារ៉ាប់ ចាត់វិធានការស្របច្បាប់ និងផ្នែកនយោបាយប្រឆាំងនឹងអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារដែលមានគោលដៅលើទីស្នាក់ការកណ្តាលចលនាតស៊ូមួយនេះ នៅក្នុងទីក្រុង Doha ។

អ្នកដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារខាងលើ រួមមានកូនប្រុសរបស់ប្រធានក្រុមហាម៉ាសនិរទេសខ្លួន និងជាអ្នកចរចាជាន់ខ្ពស់មួយរូប គឺលោក Khalil Al-Hayya, Hammam Al-Hayya ជាមួយសមាជិកសន្តិសុខក្រុមហាម៉ាសលោក Jihad Labbad, Abdullah Abdul Wahid, Moamen Hassouna និងលោក Ahmed Abdul Malik ។

ពិធីបុណ្យសពត្រូវបានចូលរួមផងដែរដោយព្រះចៅអធិរាជកាតា ព្រះអង្គម្ចាស់ Sheikh Tamim bin Hamad Al Thani ដែលបានធ្វើពិធីបួងសួង និងត្រូវបានគេមើលឃើញលួងលោមសាច់ញាតិអ្នកស្លាប់ ។

អ៊ីស្រាអែលប៉ុនប៉ងសម្លាប់ក្រុមមេដឹកនាំនយោបាយក្រុមហាម៉ាសជាមួយនឹងការវាយប្រហារលើរដ្ឋធានីកាតាកាលពីថ្ងៃអង្គារ ជាការបង្កើនសកម្មភាពយោធាដែលសហរដ្ឋអាមេរិករៀបរាប់ថាជាការវាយប្រហារឯកតោភាគី និងមិនជំរុញផលប្រយោជន៍អាមេរិក និងអ៊ីស្រាអែលនោះទេ ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm