រោងចក្រ​កាត់ដេរ​ពង្រឹង​បន្ថែម​ការអនុវត្ត​វិធាន​សុខាភិបាល ​ខណៈ​មិន​អាច​ប្តូរ​វេន​ ធ្វើការ​របស់​កម្មករ​រោងចក្រ

2021/04/27 09:59:58 am        190



ភ្នំពេញ ៖ ក្រោយ​ការ​អំពាវនាវ​របស់​ប្រមុខ​រដ្ឋាភិបាល​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចៀសវាង​ពី​ការ​ឆ្លង​ជំងឺ​កូ​វីដ និង​ស្នើ​បុគ្គលិក​ឱ្យធ្វើ​ការ​នៅផ្ទះ​តាម​អន​ឡាញ ​និង​មានការ​ឆ្លាស់​វេន​គ្នា​ជាប្រចាំ​។ សម្រាប់​រោងចក្រ ​សហគ្រាស​ក្នុង​វិស័យ​កាត់ដេរ ​គិត​មកដល់ពេលនេះ​ពុំ​ទាន់​ឃើញ​មានការ​អនុវត្ត​បានទេ មូលហេតុ​ដោយសារ​ការងារ​ទាមទារ​ឱ្យ​ចូលរួម​ទាំង​អស់គ្នា​ជា​ចាំបាច់​។


ឯកឧត្តម អ៊ុក ចាន់ធូ ប្រធាន​នាយកដ្ឋាន​អធិការកិច្ច​ការងារ នៃ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃទី​១១​ មីនា ឆ្នាំ​២០២១​នេះ មានប្រសាសន៍ប្រាប់​ទូរទស្សន៍​ព័ត៌មាន ប៊ី​ធី​វី​ថា ទោះបីជា​មិនមាន​ ការចូលរួម​ធ្វើ​ការងារ​ឆ្លាស់​វេន​យ៉ាង​ណាក្តី ប៉ុន្តែ​ពួកគាត់​នៅតែ​បន្ត​អនុវត្ត​និង​គោរព​តាម​ការ​ណែនាំ​ របស់​រដ្ឋាភិបាល ដែល​បាន​ដាក់​ចេញ ​ដូចជា រក្សា​គម្លាត ​ពាក់​ម៉ាស និង​លាង​សម្អាត​ដៃ​ ជាប្រចាំ​ដើម្បី​ចៀស​ផុត​ពី​ការឆ្លង ​ជំងឺ​កូ​វីដ​១៩​។


​អ្នកនាង សុឃឿន រដ្ឋបាល​រោងចក្រ​កាត់ដេរ នៃ​ក្រុមហ៊ុន វ៉ា​យ​អិ​ម​ស៊ី (YMC) ស្ថិត​ក្នុងស្រុក​អង្គស្នួល ខេត្តកណ្តាល ​បានឱ្យដឹងថា សម្រាប់​រោងចក្រ​នេះ​មិន​មាន​ការ​ផ្លាស់ប្តូរ​វេន​គ្នា​ធ្វើការ​ទេ ​ដោយសារ​រោងចក្រ ​អត់​សូវ​មាន​កម្មករ​ច្រើន ​ប៉ុន្តែ​ខាង​រោងចក្រ​មានការ​ប្តូរវេន​​ទៅលើ​ការ​ញុំបាយ​ទៅដល់់​កម្មករនិយោជិត​។


ស្រដៀង​គ្នា​នេះ លោក សឿន រ៉ាវុធ ប្រធាន​រដ្ឋបាល​រោងចក្រ ខៃ​ណេង ​ស្ថិតក្នុង​ខេត្តកំពង់ឆ្នាំង បាន​ប្រាប់​ឱ្យដឹង​ដែរ​ថា ទាក់ទង​ការចូលរួម​អនុវត្តន៍​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​ គឺ​យើង​នៅតែ​បន្ត​តាំងពីដើម​រហូតមក ​ដោយ​អនុវត្តន៍​ទូទៅ​ដូចជា​ ការ​វ៉ាស់​កម្តៅ ​ឱ្យ​កម្មករ​ពាក់​ម៉ាស ​មុននឹង​អនុញ្ញាត​ឱ្យ​ចូលធ្វើ និង​បាញ់​អាល់កុល​ជាដើម​ដែល​ជា​ការងារ​ប្រចាំថ្ងៃ ប៉ុន្តែ​បើ​ចំពោះ​ការងារ​ផ្លាស់ប្ដូរ​វេន ​យើង​មិនអាច​ធ្វើបាន​ ដោយសារ​ពិបាក​ក្នុង​ការ​គ្រប់គ្រង​។


ពាក់ព័ន្ធ​នឹង​វិធានការ​បង្ការ​ជំងឺ​កូ​វីដ​១៩ ​នៅតាម​រោងចក្រ សហគ្រាស ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​ណែនាំ​ដល់​ម្ចាស់ ​នាយក​រោងចក្រ សហគ្រាស និង​កម្មករ​និយោជិត​ទាំងអស់ ត្រូវ​រឹត​បន្តឹង​ការអនុវត្ត​វិធានការ​សុខាភិបាល​ ជាពិសេស​វិធានការ​ ៣​ការពារ (​ការពាក់​ម៉ាស​, ការ​លាងដៃ និង​ការ​រក្សា​គម្លាត​សុវត្ថិភាព​សង្គម​) និង​វិធានការ ៣​កុំ (​កុំទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញ ​ចូល​ហើយ​ប្រើ​ម៉ាស៊ីនត្រជាក់​, កុំ​ទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ​ដែល​មិន​ដឹង​ប្រភព​ច្បាស់លាស់ និង​កុំ​ប៉ះពាល់​គ្នា កុំ​ចាប់​ដៃគ្នា​)​។ និង​ត្រូវ​ផ្ដល់​ព័ត៌មាន​ទៅ​ក្រសួងសុខាភិបាល​ជាបន្ទាន់ ​ក្នុងករណី​មាន​រោគសញ្ញា​សង្ស័យ​ណា ​មួយ​កើតឡើង ចំពោះ​កម្មករ​និយោជិត​របស់​។​ល​៕

​អត្ថបទ​៖ បូរ៉ា​វី​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm