ប្រជាជននេប៉ាល់និយាយពីការខូចខាត បន្ទាប់ពីមានការតវ៉ាហិង្សាដ៏អាក្រក់បំផុត

2025/09/13 03:04:04 am        165


មន្ត្រីរាជការចូលនិវត្តន៍នេប៉ាល់ លោក Dhruba Shrestha បានឆ្លងកាត់ភាពចលាចលជាច្រើនទស្សវត្សរ៍មកហើយ រាប់ចាប់ពីសង្គ្រាមស៊ីវិល រហូតដល់ភាពចលាចលផ្នែកនយោបាយ ប៉ុន្តែបុរសវ័យ ៧៦ឆ្នាំរូបនេះមិននិយាយអ្វីទាំងអស់ ពាក់ព័ន្ធនឹងហេតុការណ៍កន្លងមកទាំងនោះ បើប្រៀបធៀបទៅនឹងអំពើហិង្សាដែលបានគ្របដណ្ដប់លើប្រទេសតំបន់ភ្នំហិមាល័យមួយនេះ នៅក្នុងសប្តាហ៍នេះ។

ខណៈដែលកងទ័ពបានលុបចោលបម្រាមគោចររយៈពេលខ្លី នៅក្នុងទីក្រុង Kathmandu លោក Shrestha បាននិយាយថា៖ «ខ្ញុំបានឃើញអំពើហិង្សា តាំងពីនៅជំនាន់ជាសិស្សម្ល៉េះ ប៉ុន្តែមិនដែលប្រទះការបះបោរបែបនេះឡើយ»។

លោក Shrestha បានបន្ថែមថា៖ «នរណាម្នាក់នឹងមិនភ័យខ្លាចនោះ ពេលជួបស្ថានភាពបែបនេះ។ គ្មាននរណាម្នាក់អាចស្រមៃដល់ស្ថានការណ៍នេះឡើយ»។

គួរបញ្ជាក់ថា ប្រទេសនេប៉ាល់បានធ្លាក់ចូលទៅក្នុងភាពចលាចល បន្ទាប់ពីនគរបាលបានបើកការបាញ់ប្រហារទៅលើក្រុមបាតុករវ័យក្មេង ដែលតវ៉ាប្រឆាំងអំពើពុករលួយ ដោយបង្កឲ្យមានវឹកវរទូទាំងប្រទេសកាលពីថ្ងៃទី៩ ខែកញ្ញា។ ក្រុមបាតុករបានដុតរដ្ឋសភា ការិយាល័យរដ្ឋាភិបាល និងប្រធានាធិបតី រួមទាំងសណ្ឋាគារ Hilton ដែលទើបនឹងបើកដំណើរការថ្មី មុនពេលទាហានដណ្តើមគ្រប់គ្រងបានវិញនូវផ្លូវនានា នៅថ្ងៃបន្ទាប់។

នៅថ្ងៃសុក្រ (ទី១២ ខែកញ្ញា) នេះ ផ្លូវនានាក្នុងរដ្ឋធានីមានភាពស្ងប់ស្ងាត់យ៉ាងខ្លាំង ដែលមានសុទ្ធតែរថយន្តដែលឆេះម៉ត់ខ្ទេច ខណៈដែលទាហានបានយាមកាមនៅពិនិត្យប៉ុស្តិ៍ត្រួតពិនិត្យ ជុំវិញអគាររដ្ឋាភិបាលដែលត្រូវបានដុត។ មនុស្សយ៉ាងហោចណាស់ ៥១នាក់ ត្រូវបានសម្លាប់នៅទូទាំងប្រទេសមានប្រជាជនចំនួន ៣០លាននាក់ ដែលជាអំពើហិង្សាដ៏អាក្រក់បំផុតលើកដំបូង ចាប់តាំងពីបញ្ចប់សង្រ្គាមស៊ីវិល និងលុបបំបាត់របបរាជានិយមក្នុងឆ្នាំ២០០៨។

ប្រធានាធិបតីនេប៉ាល់ និងមេទ័ព កំពុងស្វែងរកមេដឹកនាំបណ្តោះអាសន្នដែលមានការឯកភាពគ្នា ដើម្បីបំពេញភាពទំនេរផ្នែកនយោបាយនេះ។ ការខ្វែងគំនិតគ្នា រវាងក្រុមគូប្រជែង នៅតែមានដដែល បើទោះជាលោកស្រី Sushila Karki វ័យ ៧៣ឆ្នាំ ដែលជាប្រមុខក្រសួងយុត្តិធម៌ស្ត្រីទី ១ របស់ប្រទេសនេប៉ាល់ គឺជាបេក្ខជននាំមុខគេក៏ដោយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm