របាយការណ៍របស់អង្គការសហប្រជាជាតិ(UN) បានរកឃើញថា រដ្ឋាភិបាលកូរ៉េខាងជើង បានបានអនុវត្តទោសប្រហារជីវិតកើនឡើងច្រើនជាងមុន រួមទាំងមនុស្សដែលចាប់បានពេលមើល និងចែករំលែកខ្សែភាពបរទេស និងរឿងភាគលើកញ្ចក់ទូរទស្សន៍ ។
របាយការណ៍នេះបន្តថា របបផ្តាច់ការដែលបានកាត់ផ្តាច់ចេញភាគច្រើនពីពិភពលោក បានក្លាយជាកម្មវត្ថុនៃពលរដ្ឋរបស់ពួកគេឲ្យធ្វើការទាំងបង្ខំ ខណៈពេលរឹតត្បិតបន្ថែមទៀតលើសិទ្ធិសេរីភាពរបស់ពួកគេ ។
ការិយាល័យសិទ្ធិមនុស្ស UN បានរកឃើញថា ក្នុងរយៈពេល ១ទសវត្សរ៍កន្លងមកនេះ រដ្ឋឯកាកូរ៉េខាងជើង បានរឹតបន្តឹងការគ្រប់គ្រងលើទិដ្ឋភាពគ្រប់បែបយ៉ាងនៃជីវិតរស់នៅរបស់ប្រជាពលរដ្ឋ ។
ពួកគេធ្វើការសន្និដ្ឋានថា ពិភពលោកសព្វថ្ងៃនេះ គ្មានពលរដ្ឋណាស្ថិតក្រោមការរឹតត្បិតបែបហ្នឹងនោះទេ ហើយការឃ្លាំមើលកាន់តែមានច្រើន ដោយមានជំនួយពីភាពជឿនលឿននៅក្នុងបច្ចេកវិទ្យា ។
លោក Volker Türk គឺជាឧត្តមស្នងការសិទ្ធិមនុស្ស UN និយាយថា បើសិនជាស្ថានភាពនៅតែបន្តបែបនេះ ប្រជាពលរដ្ឋកូរ៉េខាងជើង នឹងក្លាយជាកម្មវត្ថុនៃការរងគ្រោះបន្ថែមទៀត ការគាបសង្កត់យ៉ាងឃោឃៅ ហើយនិងការព្រួយបារម្ភថា ពួកគេបានស៊ូទ្រាំអស់រយៈពេលជាយូរមកហើយ ។
របាយការណ៍ផ្អែកលើការធ្វើបទសម្ភាសន៍ជាមួយមនុស្សជាង ៣០០នាក់ ដែលរត់គេចចេញពីកូរ៉េខាងជើង ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ បានរកឃើញថា ទោសប្រហារជីវិត ត្រូវបានប្រើប្រាស់ញឹកញាប់នៅកូរ៉េខាងជើង ។
ច្បាប់ថ្មីយ៉ាងហោច ៦ ត្រូវបានណែនាំឲ្យប្រើប្រាស់ ចាប់តាំងពីឆ្នាំ ២០១៥រហូតមក ដែលនឹងអនុញ្ញាតឲ្យមានទោសប្រហារជីវិត ។ ទោសឧក្រិដ្ឋមួយដែលបច្ចុប្បន្នអាចកាត់ទោសប្រហារជីវិតបាន គឺការមើល និងចែករំលែកមាតិការព័ត៌មានសង្គមដូចជាខ្សែភាពយន្តបរទេស និងរឿងភាគលើកញ្ចក់ទូរទស្សន៍ ស្របពេលដែលមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ធ្វើការដើម្បីរឹតត្បិតដោយជោគជ័យ ពុំឲ្យប្រជាពលរដ្ឋទទួលបានព័ត៌មាន ៕