ទូរទស្សន៍ NHK បានរាយការណ៍នៅថ្ងៃសុក្រ (ទី១២ ខែកញ្ញា) នេះថា អ្នកដំណើរត្រូវបានជម្លៀសចេញដោយសម្រូតខ្លួនតាមទ្វារគ្រាអាសន្ន ពីយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍របស់សហរដ្ឋអាមេរិក គឺ United Airlines នៅអាកាសយានដ្ឋាន Kansai របស់ប្រទេសជប៉ុន ក្នុងទីក្រុង Osaka ភាគខាងលិច ប្រហែលម៉ោង ៧:៣០នាទីយប់ (ម៉ោងក្នុងស្រុក)។
បើយោងតាមសេចក្ដីរាយការណ៍របស់ទូរទស្សន៍ NHK បានឲ្យដឹងថា យន្តហោះ Boeing 737 ដែលកំពុងធ្វើដំណើរទៅកាន់ទីក្រុង Cebu ក្នុងប្រទេសហ្វីលីពីន ដោយចេញដំណើរពីអាកាសយានដ្ឋាន Narita ក្បែរទីក្រុងតូក្យូ ត្រូវបានបង្វែរទិសដៅ បន្ទាប់ពីប្រព័ន្ធព្រមានអគ្គិភ័យនៅកន្លែងផ្ទុកទំនិញ បានចាប់ផ្ដើមធ្វើការ នៅពេលកំពុងហោះហើរនៅពីលើមហាសមុទ្រប៉ាស៊ីហ្វិក។
ភា្លមៗនេះ គេមិនទាន់ដឹងនៅឡើយទេថា តើមានអ្នកដំណើរប៉ុន្មាននាក់នៅលើយន្តហោះនោះ ឬមានអ្នករបួសដែរ ឬអត់»៕