របាយការណ៍UN៖ កូរ៉េខាងជើង ប្រហារជីវិតប្រជាជនសម្រាប់ការចែករំលែកភាពយន្ត និងទូរទស្សន៍បរទេស

2025/09/13 05:53:25 pm        141

យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងបាន​រឹត​បន្តឹងលើ​ប្រជាជនរបស់ខ្លួនក្នុងរយៈមួយទសវត្សរ៍កន្លងទៅនេះ ដោយប្រហារជីវិតប្រជាជន​សម្រាប់​សកម្មភាពដូចជាការចែករំលែករឿងឬព្រឹត្តិការណ៍នៅទូរទស្សន៍បរទេស។

ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃសុក្រថា ការដាក់គំនាបរដ្ឋដែលប្រើបច្ចេកវិទ្យាក្រោមត្រកូលគីម គ្រប់គ្រងអំណាចផ្តាច់ការរយៈពេល៧ទសវត្សរ៍មកនោះ បានធ្វើឲ្យមាន«ទុក្ខលំបាក ការគាបសង្កត់ និងការភ័យខ្លាចចេះតែកើនឡើង» ក្នុង១ទសវត្សរ៍ចុងក្រោយនេះ។ របាយការណ៍របស់ទីភ្នាក់ងារបានសន្និដ្ឋានថា «គ្មានប្រជាជនផ្សេងទៀតស្ថិតនៅក្រោមការរឹតត្បឹតបែបនេះទេនៅលើពិភពលោកនាពេលបច្ចុប្បន្ន» ដែលផ្អែកលើការសម្ភាសន៍ជាមួយសាក្សី និងជនរងគ្រោះជាង៣០០នាក់ ដែលបានភៀសខ្លួនចេញពីប្រទេសនេះ និងរាយការណ៍ពីការលុបបំបាត់សេរីភាព។

អ្នករត់គេចខ្លួនម្នាក់បានរៀបរាប់ក្នុងរបាយការណ៍ថា «ដើម្បីរារាំង ភ្នែកនិងត្រចៀករបស់ប្រជាជន ពួកគេបានពង្រឹងដោយការបង្រ្កាប។ វាគឺជាទម្រង់មួយនៃការគ្រប់គ្រងក្នុងគោលបំណងលុបបំបាត់សូម្បីតែសញ្ញាតូចបំផុតនៃការមិនពេញចិត្ត ឬការត្អូញត្អែរ»។ លោក James Heenan ប្រធានការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំប្រទេសកូរ៉េខាងជើង បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវថា ចំនួននៃការប្រហារជីវិតសម្រាប់ទាំងឧក្រិដ្ឋកម្មនិងនយោបាយ បានកើនឡើងចាប់តាំងពីការរឹតបន្តឹងសម័យជំងឺរាតត្បាតកូវីដ-១៩។ លោកបាននិយាយបន្ថែមថា មនុស្សមួយចំនួនដែលពុំបានបញ្ជាក់ត្រូវបានប្រហារជីវិតក្រោមច្បាប់ថ្មីដែលដាក់ទោសប្រហារជីវិតសម្រាប់ការចែករំលែករឿងរ៉ាវសនៅទូរទស្សន៍បរទេស រួមទាំង K-Dramas ដ៏ពេញនិយមពីប្រទេសកូរ៉េខាងត្បូងផងដែរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm