ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន៖ សាមគ្គីភាព និងការកសាង​ទំនុក​ចិត្ត​ជា​ស្នូល​សម្រាប់​អាស៊ាន​ទាំង​មូល

2025/09/13 07:49:04 pm        335

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ថ្លែងថា សាមគ្គីភាព និង​ការ​កសាង​ទំនុក​ចិ​ត្ត​ជា​ស្នូល​ដ៏​សំខាន់​សម្រាប់​កិច្ចសហប្រតិបត្តិការ និងនិរន្តរភាពអាអាស៊ានទាំងមូល។

នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង​ការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធី ASEAN BAZZAR 2025 ដែលត្រូវបានរៀបចំឡើងដោយស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា ក្នុងឋានៈ​ប្រទេស​ម៉ាឡេស៊ី​ជា​ប្រធាន​អាស៊ាន ឆ្នាំ២០២៥ ក្នុងគោលបំណង រួបរួម សាមគ្គីភាព និងកិច្ចសហ​ប្រតិបត្តិការ​រវាង​បណ្តា​សមាជិកអាអាស៊ានទាំងអស់។

កម្មវិធីនេះមានការចូលរួមពីបណ្តារដ្ឋមន្រ្តីក្រសួង-ស្ថាប័នរបស់កម្ពុជា, សមាជិករាជរដ្ឋាភិបាល, ឯក​អគ្គរាជទូត/ឯកអគ្គរដ្ឋទូតជាសមាជិកអាស៊ាន, បណ្តាអង្គទូតបរទេសនានាប្រចាំកម្ពុជា និង​មន្រ្តី​ការទូ​តជាច្រើននាក់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែង​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះវ​ត្តមានបណ្តាអង្គទូតជាសមាជិកអាស៊ានទងអស់ ដែលបណចូលរួមក្នុងកម្មវិធីASEAN BAZZAR ដែលរៀបចំឡើងនាពេលនេះ ដោយស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា កម្មវិធីនៅ​ថ្ងៃ​នេះ​ពិត​ជា​មាន​សារៈ​សំខាន់​ដល់​ទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការរបស់គ្រួសារអាស៊ាន ដើម្បីរក្សាបានចំណងមិត្តភាព និងកា​រ​ផ្លាស់​ប្តូរ​នូវ​អត្ត​សញ្ញាណ​តាម​រយៈកា​រតាំង​ពិព័រណ៍​បង្ហាញ​ពី​ផលិត​ផល​របស់​ប្រទេស​នីមួយ​ៗ​នៅ​ស្ថាន​ទូត​ម៉ាឡេស៊ី។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា អាស៊ានគឺជាគ្រួសារ​មួយ​ដ៏មា​ន​សក្កា​នុពល​ក្នុង​តំបន់ ដែលក្នុងន័យនេះ ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហ​ប្រតិបត្តិការ​គឺ​ជា​ចំណុច​ស្នូល​សំខាន់​ដល់​ការ​បន្ត​ធានា​បាន​នូវការអ​ភិវឌ្ឍ​ប្រកប​ដោយ​ចីរភា​ពសម្រាប់​រដ្ឋ​ជាស​មាជិក​អាស៊ាន​ និងប្រជាជាតិអាស៊ានផងដែរ។

ជាមួយ​គ្នានេះ ឯកឧត្តម សាហារ៉ូឌីន អន ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា ជឿជាក់ថា ការ​រួបរួម សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរបស់អាស៊ាន គឺជាធាតុផ្សំដ៏សំខាន់បំផុត ជា​​ពិសេស​ចំពោះ​បញ្ហាប្រឈមដែលជួបប្រទះ ទាំងក្នុងតំបន់ និងក្រៅតំបន់។

ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា លើកឡើងថា អាស៊ានដែលបាន​កសាង​នៅ​លើ​មូល​ដ្ឋាន​ដ៏​រឹង​មាំ​ជាមួយការប្តេជ្ញាចិត្តរបស់ប្រទេសសមាជិកអាស៊ាននីមួយៗ នឹងអាចប្រឈម​មុខ​រាល់​បញ្ហាទាំ​ង​អស់រួម​ជា​មួយ​គ្នាគ្រប់កាលៈទេសៈ។

ក្នុងនាមប្រទេសម៉ាឡេស៊ីជាប្រធានអាស៊ានឆ្នាំ២០២៥ ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា បន្ថែម​ថា ម៉ាឡេស៊ី​កំពុង​ខិតខំ​ធ្វើ​ការ​ឆ្ពោះ​ទៅ​រក​ការ​កសាង​សហគមន៍​ក្នុង​តំបន់​ដោយ​ផ្អែក​លើ​សសរ​ស្តម្ភគាំទ្រគ្នាទៅវិញទៅ ដូចជា នយោបាយ-សន្តិសុខ, សេដ្ឋកិច្ច, និងសង្គម-វប្បធម៌៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        202
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        182
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        196

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm