លោក Rubio៖ អាមេរិកឈរជាមួយហ្វីលីពីន ប្រឆាំងផែនការរបស់ចិន នៅតំបន់ថ្មប៉ប្រះទឹក ក្នុងសមុទ្រចិនខាងត្បូង

2025/09/13 10:45:57 pm        569

រដ្ឋមន្ត្រីការបរទេស លោក Marco Rubio កាលពីថ្ងៃសុក្រ (ទី១២ ខែកញ្ញា) បាននិយាយថា សហរដ្ឋអាមេរិកឈរជាមួយហ្វីលីពីន ដោយបដិសេធនូវអ្វីដែលលោកបានពណ៌នាថា ជា «ផែនការធ្វើឲ្យមានអស្ថិរភាព» របស់ចិន ចំពោះតំបន់ថ្មប៉ប្រះទឹកមានជម្លោះ នៅក្នុងសមុទ្រចិនខាងត្បូង។

លោក Rubio បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ទីក្រុងប៉េកាំងដែលទាមទារតំបន់ថ្មប៉ប្រះទឹក Scarborough ជាតំបន់អភិរក្សធម្មជាតិ គឺជាការប៉ុនប៉ងបង្ខិតបង្ខំមួយផ្សេងទៀត ដើម្បីជំរុញដល់ការអះអាងសិទ្ធិដែនដី និងដែនសមុទ្រដ៏ធំទូលាយ នៅក្នុងសមុទ្រចិនខាងត្បូង ដោយយកប្រៀបលើប្រទេសជិតខាងរបស់ខ្លួន»។

អ្នកនេសាទហ្វីលីពីនបារម្ភថា ផែនការរបស់ទីក្រុងប៉េកាំង ក្នុងការបង្កើតតំបន់អភិរក្សធម្មជាតិ អាចធ្វើឲ្យពួកគេពិបាកធ្វើប្រតិបត្តិការ នៅតំបន់ថ្មប៉ប្រះទឹក ដែលស្ថិតនៅក្រោមការឃ្លាំមើលជាប្រចាំរបស់នាវាចិន។

គួរបញ្ជាក់ថា តំបន់ថ្មប៉ប្រះទឹក Scarborough Shoal ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសហ្វីលីពីន ប៉ុន្តែបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីក្រុងប៉េកាំងតាំងពីឆ្នាំ២០១២។ ប្រទេសចិនបានទាមទារស្ទើរតែទាំងអស់នូវតំបន់នៃសមុទ្រចិនខាងត្បូង ដែលជាផ្លូវទឹកដឹកជញ្ជូនពាណិជ្ជកម្មប្រចាំឆ្នាំមានតម្លៃជាង ៣សែនកោដិលានដុល្លារ បើទោះបីជាមានការទាមទារត្រួតស៊ីគ្នា ដោយហ្វីលីពីន ប្រ៊ុយណេ ម៉ាឡេស៊ី និងវៀតណាមក៏ដោយ។

លោក Rubio បានបញ្ជាក់បន្ថែមថា សកម្មភាពរបស់ចិនបានបន្តធ្វើឲ្យខូចដល់ស្ថិរភាពក្នុងតំបន់ ដោយអំពាវនាវឲ្យទីក្រុងប៉េកាំងគោរពតាមសេចក្តីសម្រេចជាឯកច្ឆន្ទឆ្នាំ២០១៦ របស់តុលាការអាជ្ញាកណ្តាល ដែលថា ប្រទេសចិនបានរារាំងដោយខុសច្បាប់ ចំពោះអ្នកនេសាទហ្វីលីពីន មិនឲ្យចូលនេសាទបែបប្រពៃណីនៅតំបន់ថ្មប៉ប្រះទឹក Scarborough Reef៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm