ក្រុងមូស្គូបញ្ជាក់ថា កិច្ចចរចាសន្តិភាពជាប់គាំង ខណៈលោក Zelensky ថា លោក Putin ចង់ក្ដោបអ៊ុយក្រែន

2025/09/13 11:17:02 pm        635

ទីក្រុងមូស្គូ កាលពីថ្ងៃសុក្រ (ទី១២ ខែកញ្ញា) បានបញ្ជាក់ឲ្យដឹងថា កិច្ចចរចាសន្តិភាពជាមួយទីក្រុងគីវ ត្រូវបាន «ផ្អាក» ខណៈដែលប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានព្រមានថា មេដឹកនាំរុស្ស៊ី លោក Vladimir Putin នៅតែមានផែនការ ដើម្បីព្យាយាមដណ្តើមកាន់កាប់ទឹកដីអ៊ុយក្រែនទាំងមូល។

ក្នុងពេលជាមួយគ្នានេះដែរ ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានថា លោកបានបាត់ការអត់ធ្មត់យ៉ាងឆាប់រហ័សជាមួយលោក Putin ដែលមិនបានបង្ហាញពីចេតនាបញ្ឈប់ ឬបន្ថយការវាយលុកលើដី ឬការវាយប្រហារយ៉ាងសន្ធាប់តាមអាកាសលើទីក្រុងនានារបស់អ៊ុយក្រែននោះឡើយ។

ឧបសគ្គចុងក្រោយបង្អស់ ដែលរារាំងដល់កិច្ចប្រឹងប្រែងការទូត កើតមានឡើងស្របពេលដែលកងទ័ពរបស់រុស្ស៊ី បានធ្វើសមយុទ្ធយោធាដ៏ធំជាមួយសម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួន គឺបេឡារុស និងខណៈដែលអង្គការណាតូ បានឲ្យដឹងថា ខ្លួនគ្រោងនឹងពង្រឹងកងកម្លាំងនៅប៉ែកខាងកើតរបស់សម្ព័ន្ធភាព បន្ទាប់ពីយានដ្រូនរបស់រុស្ស៊ី ត្រូវបានទម្លាក់ នៅប្រទេសប៉ូឡូញក្នុងសប្តាហ៍នេះ។

ទោះបីជាលោក Trump បង្ខំឲ្យភាគីជម្លោះបើកកិច្ចចរចាសន្តិភាព និងធ្វើជាម្ចាស់ផ្ទះទទួលលោក Putin នៅរដ្ឋ Alaska ក៏ដោយ ក៏មិនឃើញមានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ឆ្ពោះទៅរកការបញ្ចប់សង្រ្គាមរយៈពេល ៣ឆ្នាំកន្លះ ដែលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ីនោះឡើយ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «ក្រុមអ្នចរចារបស់យើងមានឱកាសទំនាក់ទំនងតាមរយៈបណ្តាញនានា។ ប៉ុន្តែសម្រាប់ពេលនេះ វាប្រហែលជាត្រឹមត្រូវជាងដែលត្រូវនិយាយអំពីការផ្អាក នៅក្នុងកិច្ចពិភាក្សាជាមួយទីក្រុងគីវ»។

អំឡុងពេលថ្លែងនៅឯសន្និសិទ ក្នុងទីក្រុងគីវ លោក Zelensky បានប្រាប់លោកខាងលិចកុំឲ្យជឿទុកចិត្តលើលោក Putin ហើយបាននិយាយថា មហិច្ឆតាមិនចេះស្កប់ស្កល់របស់លោក មិនមានការផ្លាស់ប្តូរនោះឡើយ។ លោក Zelensky បានបញ្ជាក់ថា៖ «គោលដៅរបស់លោក Putin គឺកាន់កាប់អ៊ុយក្រែនទាំងអស់ ហើយមិនថាលោកនិយាយប្រាប់អ្នកណាក៏ដោយ ក៏វាគឺច្បាស់ណាស់ថា គាត់បានកំណត់ម៉ាស៊ីនសង្រ្គាម ក្នុងកម្រិតមួយដែលគាត់មិនអាចបញ្ឈប់វាបានដោយស្រួលនោះឡើយ លុះត្រាតែគាត់ត្រូវបានបង្ខំឲ្យផ្លាស់ប្តូរជាមូលដ្ឋាននូវគោលបំណងផ្ទាល់ខ្លួនរបស់គាត់សិន»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm