លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា រួមជាមួយឯកឧត្តម លោកជំទាវ ប្រជាពុទ្ធបរិស័ទនៅរសៀលថ្ងៃទី១៣ខែកញ្ញានេះ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យចូលកាន់បិណ្ឌ៧ នៃពិធីបុណ្យភ្ជុំបិណ្ឌ ស្ថិតនៅវត្តឧណ្ណាលោម ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ពិធីនេះ មាននមស្ការព្រះរតនត្រ័យ សមាទានសីល និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងមានការសំដែងព្រះធម៌ទេសនា។