Stefanos Tsitsipas ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Australian Open លើក​ទី៣

2022/01/27 04:30:39 pm        64

​វាយ​កូន​បាល់​៖ កីឡាករ​វាយ​កូន​បាល់​សញ្ជាតិ​ក្រិ​ក Stefanos Tsitsipas ជាថ្មី​ម្តងទៀត​បាន​ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Grand Slam, Australian Open ជា​លើក​ទី៣ ក្នុង​អាជីព​ក្រោយពី​យកឈ្នះ​កីឡាករ​អាមេរិក Jannik Sinner នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​។ ​​កីឡាករ​វ័យ ២៣ឆ្នាំ​ក្រិ​ក​រូបនេះ​ធ្លាប់​បរាជ័យ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Australian Open នេះ​កាលពី​ឆ្នាំ២០១៩ និង ២០២១ ពោលគឺ​ឆ្នាំ២០១៩ ចាញ់ Rafael Nadal និង ២០២១ ចាញ់ Daniil Medvedev​។​

​​ជ័យជំនះ ៣សិត​ផ្ទួនៗ ៦-៣, ៦-៤ និង ៦-២ លើ​កីឡាករ​អាមេរិក Jannik Sinner មានន័យថា Stefanos Tsitsipas នឹង​ជួប​ជាមួយ​គូប្រជែង​ចាស់​កីឡាករ​រុស្ស៊ី Daniil Medvedev ដែល​បាន​វាយបក​យកឈ្នះ​កីឡាករ​កាណាដា Felix Auger-Aliassime​។ ​​ជាការ​ប្រកួត​ដ៏​តានតឹង​សំរាប់​កីឡាករ​ទាំងពីរ​បន្ទាប់​ពី Felix Auger-Aliassime យកឈ្នះ​ពីរ​សិត​ដំបូង ៧-៦(៧-៤) និង ៦-៣​។ ​​ក្រោយមក​កីឡាករ​ដែលជា​បេក្ខភាព​ប្រជែង​ជើងឯក Australian Open ឆ្នាំនេះ Daniil Medvedev បាន​វាយបក​យកឈ្នះ​ពីរ​សិត​ផ្ទួនៗ​វិញ ៧-៦(៧-២) និង ៧-៥​។ ​​ក្នុង​សិត​ទី៤ ​នោះដែរ Medvedev បាន​សង្គ្រោះ​គ្រាប់​បាល់​ជ័យជំនះ​របស់ Aliasimme មួយ​លើក​។ ​​ឈានដល់​សិត​កាត់សេចក្តី​ទៅ Daniil Medvedev យកឈ្នះ ៦-៤ និង​ក្លាយជា​កីឡា​ករទី១ នៅ Australian Open ឆ្នាំនេះ​ដែល​ចាញ់​ ២​សិត​ដំបូង​ហើយ​វាយបក​យកឈ្នះ​វិញ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm